Social Icons

Wednesday, December 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជន​ជាប់​ចោទ នួន ជា បន្ត​វាយ​ប្រហារ​វៀតណាម


2011-12-13
ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ជន​ជាប់​ចោទ នួន ជា នៅ​តែ​បន្ត​វាយ​ប្រហារ​វៀតណាម កាល​ពី​អំឡុង​ពេល​តស៊ូ​ប្រយុទ្ធ​នឹង​របប​លោក លន់ នល់។ គាត់​ជម្រាប​អង្គ​សវនាការ​ថា វៀតណាម​តែង​តែ​រារាំង និង​ប្រឆាំង​ការ​តស៊ូ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។
Photo courtesy of ECCC
នួន ជា ក្នុង​អំឡុង​ពេល​សវនាការ​បឋម​លើ​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣ នា​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១។
ក្រោយ​ពេល​តស៊ូ​បាន​ទទួល​បាន​ជ័យជម្នះ ពលរដ្ឋ​កម្ពុជា បាន​ជិត​ពីរ​លាន​នាក់​រស់​នៅ​តាម​សហករណ៍​បាន​ស្លាប់ ដោយសារ​អត់​អាហារ​ទទួល​ទាន ការ​ធ្វើ​ការងារ​ហួស​កម្លាំង ជន​ជាប់​ចោទ នួន ជា បាន​ដោះ​បន្ទុក​ថា បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​មាន​អ្នក​ក្បត់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​នៅ​តាម​សហករណ៍។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សហ​ចៅក្រម​អន្តរជាតិ អ្នកស្រី ស៊ីលវៀ ខាតរ៉ៃស៍ () ទាក់ទង​ទៅ​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ជន​ជាប់​ចោទ នួន ជា បាន​លើក​ឡើង​ថា គឺ​ធ្វើ​ឡើង​ព្រោះ​តែ​បញ្ហា​ខ្វះ​ស្បៀង បញ្ហា​អសន្តិសុខ ដែល​បណ្ដាល​មក​ពី​ទាហាន​ខិលខូច​លួច​ឆក់​ប្លន់ និង​បង្ការ​ការ​ខូចខាត​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក។
សវនាការ​នៅ​ថ្ងៃ​អង្គារ​ទី​១៣ ធ្នូ អង្គ​ជំនុំជម្រះ​បាន​សួរ​ដេញដោល​ជន​ជាប់​ចោទ​ចំនួន ២​រូប គឺ​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន។ រី​ឯ​ជន​ជាប់​ចោទ អៀង សារី បាន​បោះបង់​សិទ្ធិ​ចូល​រួម និង​សិទ្ធិ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ។
សវនាការ​សួរ​ដេញដោល​ជន​ជាប់​ចោទ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ដោយ​ផ្អាក​មួយ​រយៈ​សិន ពីព្រោះ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ សាលាដំបូង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ ឡុង នរិន្ទ ជា​បន្ត​ទៀត។
ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង លោក និល ណុន បាន​ប្រកាស​ថា ការ​សួរ​ដេញដោល​ជន​ជាប់​ចោទ​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ សុក្រ ទី​១៦ ធ្នូ ឆ្នាំ​២០១១៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។