អង្គារ 06 ធ្នូរ 2011 8:19 AM | សិលាពល
ពុំមានពាក់មួកធ្វើពីអំបោះឡែនដូចសព្វដង និងពុំមានសេចក្ដីបំព្រាងនៅលើក្រដាសទេ ឈរនៅក្នុងរង្វង់ ក្រចកសេះ កាលពីរសៀលថ្ងៃចន្ទម្សិលមិញ នួន ជា បងធំទី២នៃរបបខ្មែរក្រហមបាននិយាយមួយៗច្បាស់ៗថា របបបច្ចុប្បន្នបានសម្រួលដល់មហិច្ឆតាយួន ក្នុងការលេបត្របាក់កម្ពុជា ។
ជនជាប់ចោទក្នុងសំណុំរឿង០០២រូបនេះបានរម្លឹកដោយគ្មានតក់ស្លុតដូច្នេះថា ” ហ្វដៀនយ៉ាប់ គាត់សួរប៉ុល ពត ថា តើកម្ពុជាមានដីបង្កបង្កើនផលប៉ុន្មានហិកតារ កាលហ្នុះ ប៉ុល ពត ឆ្លើយថាមាន៨០លានហិកតា ប៉ុន្តែដីដែលល្អប្រហែលមានតែ៣០លានហិកតារ , ដល់ពេល ប៉ុល ពត ថាអញ្ចឹង ហ្វឌៀនយ៉ាប់ ថាហ៉្ងនវ៉ា ជាភាសាវៀតណាមមានន័យថា ឆ្ងាញ់ណាស់ ។ ដល់ឥឡូវឆ្ងាញ់មែន កុងត្រាឲ្យគេ៩៩ឆ្នាំ ហើយសុទ្ធតែដីនៅជាយដែនទៀត ។ នេះខ្ញុំសូមនិយាយភាពជាក់ស្ដែងបន្តិចព្រោះតុលាការនេះត្រូវការការពិត ត្រូវការយុត្តិធម៌ ត្រូវការមានប្រយោជន៏ សម្រាប់យុវជនជំនាន់ក្រោយ.. ” ។
ដោយអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជាវ័យ៨៥ឆ្នាំរូបនេះបាននិយាយនៅចំពោះមុខអ្នកចូលរួមដែលភាគច្រើនជាសិស្សដោយសម្លេងខ្លាំងៗដូច្នេះថា ” ចាំឲ្យច្បាស់អ្នកណាមិត្ត អ្នកណាសត្រូវ ” ។ជាមួយគ្នា នួន ជា ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថារបបខ្មែរក្រហមបានសម្លាប់រង្គាលជនជាតិខ្មែរគ្នាឯង ហើយបានទម្លាក់កំហុសទៅលើយួន ។ ដោយលើកឡើងថា ផែនការដ៏អាក្រក់ទាំងនេះត្រូវបញ្ជាពីទីក្រុងហាណូយ , យួនលេបកម្ពុជា ដូចពស់ថ្លាន់ លេបក្ដាន់ ៕

0 comments:
Post a Comment