សេចក្ដីថ្លែងការណ៏ដែលធ្វើរួមគ្នាដោយអង្គការសិទ្ធិមនុស្សលី កាដូ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង បណ្តាញយុវជនកម្ពុជានោះ បានលើកឡើងថា ការប្រមូលផ្តុំនៅថ្ងៃ ១០ ធ្នូ គឺជាទិវាមិនត្រឹមតែបង្ហាញនូវ សមិទ្ធិផល ដែលបានសំរេចបានក្នុងវិស័យសិទ្ធិមនុស្សនៅក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទិវានេះក៏ផ្តោតផងដែរលើបញ្ហាសំខាន់ៗ ដែលប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនៅឡើយ ដូចជាការរំលោភដីធ្លី និងធនធានធម្មជាតិ ការរំលោភបំពានលើសិទ្ធិការងារ ការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំ។
លោកស្រី ពុងឈីវកេក ប្រធានអង្គការលីកាដូ ដែលត្រូវបានសម្រង់សម្ដីបញ្ចូលនៅក្នុងសេចក្ដីថ្លែងការណ៏នោះ បានកត់សម្គាល់ឃើញថានៅប៉ុន្មាន ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការកើនឡើងការរឹតបន្តឹង លើសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំ និងសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀត៕
217 Views 



0 comments:
Post a Comment