2011-12-20
នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ សភាបានប្រជុំសម្រេចដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលខេត្តកណ្ដាល គឺលោក ចាន់ ចេង ក្នុងសំឡេងគាំទ្រ ៨៨ លើ ៩៧ សំឡេង។

តំណាងរាស្ត្រគណបក្សប្រឆាំង ដើរចេញពីសភា បន្ទាប់ពីមានកិច្ចប្រជុំសម្រេចដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ចាន់ ចេង នៅព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១១។
ការសម្រេចដកអភ័យឯកសិទ្ធិនេះ គឺធ្វើឡើងទៅតាមការស្នើសុំរបស់ចៅក្រមសាលាដំបូងខេត្តកណ្ដាល ដែលចោទប្រកាន់លោក ចាន់ ចេង ថា ជាអ្នកផ្ដល់មធ្យោបាយឲ្យជនជាប់ឃុំ ឈ្មោះ មាស ប៉េង លួចរត់ចេញពីពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១។



0 comments:
Post a Comment