Social Icons

Tuesday, December 20, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លា​ចាក​លោក​ហើយ



  មេដឹកនាំ ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ នៅ​ក្នុង​ដំណើរ​តាម​រថភ្លើង។ នេះ​ដោយ​យោង​តាម​​អ្នក​ប្រកាស​ព័ត៌មាន​​តាម​ទូរទស្សន៍​រដ្ឋ​ ដែល​ស្ថិត​ក្នុង​សភាព​បង្ហូរ​ទឹក​ភ្នែក និង​ស្លៀក​ពាក់​ខ្មៅ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
អ្នក ​ប្រកាស​ព័ត៌មាន បាន​និយាយ​ថា បុរស​អាយុ ៦៩​ឆ្នាំ​រូប​នេះ បាន​ស្លាប់​ដោយសារ​តែ​ការងារ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​​ដ៏​លើស​លប់​របស់​លោក នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​ផ្ដល់​ការ​ណែនាំ​នៅ​តាម​មូលដ្ឋាន។
លោក គីម បាន​ទទួល​រង​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ ក្រោយ​មក​ហាក់​ដូច​ជា​បាន​ជះ​ស្បើយ​វិញ។
រដ្ឋ ​ដ៏​អាថ៌​កំបាំង​មួយ​នេះ បាន​ចាប់​ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​របស់​គាត់ គីម ជុងអ៊ុន ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ស្ថិត​ក្នុង​វ័យ​ជិត ៣០​ឆ្នាំ​នៅ​ឡើយ​នោះ៕ 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។