Social Icons

Wednesday, December 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក​ហ៊ូជីន​តាវ​ទទូច​ឲ្យ​កង​នាវាចរ​រៀបចំ​ខ្លួន​ដើម្បី​ប្រយុទ្ធ​

៧/១២/២០១១ ដោយ វរជ័យ
ប្រធានាធិបតី​ចិន​លោក​ហ៊ូ​ ជីន​តាវ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ទទូច​ដល់​កង​នាវាចរ​ឲ្យ​ត្រៀប​ រៀបចំ​សំរាប់​ការ​ប្រយុទ្ធ​របស់​យោធា​នៅ​ចំ​ពេល​សភាព​តានតឹង​ក្នុង​តំបន់​កំពុង​កើន​ឡើង​ ដោយសារ​រឿង​វិវាទ​សមុទ្រ​និង​យុទ្ធនាការ​របស់​សហរដ្ឋអាមេរិក​លោក​អះអាង​ខ្លួន​ឯង​ថា​ ជា ​មហាអំណាច​មួយ​នៅ​បា​ស៊ី​ហ្វិ​ក​នោះ។​
លោក​និយាយ​ថា កង​នាវាចរ​ត្រូវ​បាន​ប​ង្កើន​ល្បឿន​ផ្លាស់ប្ដូរ​និង​ធ្វើ​ទំនើប​ភាវូបនីយកម្មរ​បស់​ខ្លួ​ននៅក្នុង​របៀប​រឹងមាំ​មួយ​និង​ធ្វើការ​រៀបចំ​បន្ថែម​សំរាប់​ការ​ប្រយុទ្ធ​របស់​យោធា​ក្នុង​គោល បំណង​ដើម្បី​ចូលរួម​ចំណែក​ឲ្យ​កាន់តែ​ធំ​ទូលាយ​នៅក្នុង​ការ​ការពារ​សន្តិ​សុខ​ជាតិ។


ថ្លែង​ទៅកាន់​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​លោក​ហ៊ូ​និយាយ​ថា ការងារ របស់​យើង​ត្រូវតែ​ផ្ដោត​សំខាន់​ទៅលើ​ការ​ការពារ​ជាតិ​និង​ការ​កសាង​យោធា។
ការអធិប្បាយ​របស់​លោក​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​ថ្លែងការណ៍​មួយ​តាម​គេហទំព័រ​​របស់​រដ្ឋាភិបាល​ធ្វើឡើង​នៅពេល​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេសជិតខាង​របស់​ក្រុង ប៉េកាំង​បាន​សំដែង​ការ​ព្រួយបារម្ភ​ទៅលើ​មហិច្ឆតា​កង​នាវាចរ​របស់​ខ្លួន​ជាពិសេស​នៅក្នុង សមុទ្រ​ចិន​ខាងត្បូង។
ប្រទេស​អាស៊ី​ជាច្រើន​បាន​ប្រកាស​ទាមទារ​លើ​ចំណែក​ខ្លះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​គេ​ជឿ​ថា​ហ៊ុមព័ទ្ធ​ទៅដោយ​អាង​ប្រេង​និង​ឧស្ម័ន​ដ៏​ច្រើន​ដោយឡែក​ប្រទេស​ចិន​បាន​អះ អាង​ថា ជា​របស់​ខ្លួន​ទាំងអស់។ ពាណិជ្ជកម្ម​តាម​សមុទ្រ​សកល​មួយ​ភាគបី​ឆ្លងកាត់​តំបន់​នេះ។
ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​បាន​ចោទប្រកាន់​កង​កំលាំង​ចិន​ថា កំពុង បង្កើន​ការឈ្លានពាន​នៅ​ទីនោះ។ នៅក្នុង​ការ​បកស្រាយ​មួយ​ពី​ការអធិប្បាយ​របស់​លោក​ហ៊ូ ជីន​តាវ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​ដកស្រង់​សំដី​លោក​ប្រ​ធានាតិបតី​និយាយថា កង នាវាចរ​របស់​ប្រទេស​ចិន​ត្រូវបានធ្វើ​ការរៀបចំ​បន្ថែ​ម​ទៀត​សំរាប់​ធ្វើសង្គ្រាម។
ប៉ុន្តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចាត់ទុក​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថា មិន​សំខាន់ ដោយ​និយាយ​ថា ក្រុង​ប៉េកាំង​មាន​សិទ្ធិ​អភិវឌ្ឍន៍​យោធា​របស់​ខ្លួន​ទោះបីជា​គេ​ត្រូវធ្វើ​ឲ្យ​វា​មាន តម្លាភាព​ក៏ដោយ។
អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​ច​ច លី​ត​ថុល និយាយថា គេ​មាន​សិទ្ធិ​អភិវឌ្ឍន៍ សមត្ថភាព​យោធា​និង​រៀបចំ​គំរោង​ដូច​យើង​ធ្វើ​ដែរ។ ប៉ុន្តែ​លោក​បាន​បន្ថែមទៀតថា យើង​បាន អំពាវនាវផ្ទួនៗឲ្យ​មាន​តម្លាភាព​ពី​ភាគី​ចិន ហើយ​គឺជា​ភាព​ទំនាក់ទំនង​ដែល​កំពុង​បន្ត​បង្កើត​ជា មួយ​យោធា​ចិន។
អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ម៉ាក ថូ​នើ​និយាយ​ថា យើង​ចង់​មើលឃើញ​ចំណង​ទាក់ទង​យោធា​និង​យោធា​កាន់តែ​ខ្លាំង​ជាមួយ​ប្រទេស ហើយ​យើង​ចង់​មើលឃើញ​តម្លា ភាព​កាន់តែ​ច្បស់។ តម្លាភាព​នោះ​អាច​ជួយ​ឆ្លើយ​សំណួរ​ទាំងនោះ​ដែល​យើង​ប្រហែលជា​អាច មាន​អំពី​បំណង​ប្រទេស​ចិន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។