កំពង់ចាមៈ សមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញារងខេត្តកំពង់ចាម បានឃាត់ខ្លួនមនុស្សបីនាក់ ក្នុងនោះមានបុរសម្នាក់ជាមេខ្យល់ និងគូស្វាមីភរិយាមួយគូ កាលពីថ្ងៃទី១៤-១៥ វិច្ឆិកា ពីបទបានលួចធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយជូនប្រជាពលរដ្ឋ។ការឃាត់ខ្លួនប្តីប្រពន្ធ ធ្វើឡើងនៅទីតាំងរោងពុម្ពសួស្តី ជាកន្លែងដែលអ្នកទាំងពីរបើករកស៊ីលួចលាក់ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវថ្មី ភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះបើតាមការអះអាងរបស់ស្នងការនគរបាលខេត្ត លោក ឆាយ គឹមសុន នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១។បុរសជាប្តីឈ្មោះ ចាង ម៉េងហេង អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ី សុភា អាយុ ៣១ឆ្នាំ។ រីឯបុរសម្នាក់ទៀតដែលនគរបាលមិនបានចាំឈ្មោះ ត្រូវបានឃាត់ខ្លួននៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីមានពលរដ្ឋម្នាក់កាន់អត្តសញ្ញាណប័ណ្ណយកមកឲ្យនគរបាលពិនិត្យ ហើយឃើញថាក្លែងក្លាយ។លោកស្នងការ ឆាយ គឹមសុន ថ្លែងថា៖ «យើងចាប់ផ្តើមស្រាវជ្រាវ ក៏ដឹងថា មានមេខ្យល់ដែលយកលុយក្នុងម្នាក់ ១០ម៉ឺនរៀល។ មេខ្យល់ ក៏បង្ហាញយើងទៅរកផ្ទះរោងពុម្ពនោះ»។
Tuesday, November 15, 2011
Print
PDF
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment