Social Icons

Tuesday, November 15, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រធាន​សមាគម​សង្ឃ​ខ្មែរ​ក្រោម​ថ្មី បន្ត​ជំហរ​ទាមទារ​ទឹក​ដី


ដោយ​ទុក​ច​ន្លោះ​ជាង​មួយ​ឆ្នាំ ពេល​នេះ​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ទទួល​បាន​ប្រធាន​ថ្មី​ហើយ តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​វិច្ឆិ​កា​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​បាន​សន្យា​ថា នឹង​បន្ត​រក្សា​ជំ​ហរ​ដើម​​ពី​មេដឹកនាំ​ចាស់​ដែល​អនិច្ចកម្ម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ទឹក​ដី​និង​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​អាជ្ញាធរ​យួន ។
ព្រះ​តេជ​គុណ កាន់ សុផាននរិទ្ធ ដែល​ក៏​មាន​តួនាទី​ជា​ព្រះចៅ​អធិការ​វត្ត​ព្រែក​ប្រា​ដែរ​នោះ បាន​មាន​សង្ឃដីកា​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា ” ការ​ទាមទារ​ទឹកដី​​និង​សេរីភាព​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ជា​គោល​ការ​ចម្បង​របស់​សមាគម ស្រប​តាម​ទិស​ដៅ​របស់​អតីត​ប្រធាន​សមាគម​ គឺ ព្រះ​តេជគុណ ​យឿង សិន ដដែល ។ គឺ​ថា បើ​គ្មាន​ការ​ជិៈ​ជាន់​សិទ្ធិ​សេរីភាព​លើ​ខ្មែរ​ក្រោម ក៏​យើង​គ្មាន​ការ​រើ​បម្រះ​ដែរ ។
អតី​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ព្រះ​តេជគុណ យឿង សិន ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១០​កន្លង​ទៅ ធ្លាប់​បាន​ដឹកនាំ​ធ្វើ​ការ​តស៊ូ​យ៉ាង​ចម្រូងចម្រាស​ដើម្បី​ទាម​ទារ​​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​ម្ចាស់​ទឹក​ដី​ដើម​ ដែល​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​​ពី​អាជ្ញាធរ​យួន​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។