Social Icons

Sunday, November 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ


កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ
កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ
(Photo : Reuters)

ដោយ ប៉ែន បូណា
គិត​ត្រឹម​ឆ្នាំ​២០១០ ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​គេ​ចំនួន​ជាង​៣០០០​លាន​ដុល្លារ​គិត​ទាំង​ បំណុល​ចាស់​ឬ​ស្មើ​នឹង​២៩​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស)។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ ​ក្នុង​របាយការណ៍​ស្តីពី​ស្ថានភាព​បំណុល​ របស់​កម្ពុជា ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ក៏​បាន​ពន្យល់​អំពី​គោលការណ៍​គ្រប់គ្រង​ និង​ប្រើប្រាស់​បំណុល​បរទេស​ផងដែរ។ ​គណបក្ស​ប្រឆាំង​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​បំណុល​របស់​ កម្ពុជា។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ
 

06/11/2011

គិត​ត្រឹម​ដំណាច់​ឆ្នាំ ​២០១០​ កម្ពុជា​មាន​សន្និធិ​បំណុល​ថ្មី​សរុប​ប្រមាណ ​២ ៥៣០​ លាន​ដុល្លារ​ស្មើ​នឹង ​២២,៣​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (ផសស)។ ​បើ​គិត​ទាំង​បំណុល​ចាស់​ដែល​កំពុង​ដោះស្រាយ​ផង បំណុល​កម្ពុជា​មាន​សរុប​​ជិត​ ៣ ៣០០ ​លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើ​នឹង​២៩​ភាគ​រយ​នៃ​ ផ.ស.ស។ ​នេះ​បើ​យោង​តាម​ សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ​ដែល​កាសែត​ក្នុង​ស្រុក​មួយ​ ស្និទ្ធ​នឹង​រដ្ឋាភិបាល​លើក​យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

ក្រសួង​សេដ្ឋកិច្ច​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ​ដើម្បី​គ្រប់គ្រង​បំណុល​សាធារណៈ​ឬ​ ការ​ខ្ចី​របស់​រដ្ឋ​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលការណ៍​គន្លឹះ​៤​យ៉ាង​គឺ ​ទី១​-ត្រូវ​ខ្ចី​បំណុល​គេ​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា​ និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ​ទី២-​ត្រូវ​ខ្ចី​តែ​ឥណទាន​ដែល​មាន​កំរិត​សម្បទាន​ខ្ពស់ ​ទី៣-​ត្រូវ​ខ្ចី​សំរាប់​តែ​វិស័យ​អាទិភាព​ដែល​ទ្រទ្រង់​ចីរភាព​កំណើន​ និង​បង្កើត​ផលិតភាព​សេដ្ឋកិច្ច​ និង​ ៤​-ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ​ប្រកប​ដោយ​តម្លាភាព​និង​មាន​ ប្រសិទ្ធិភាព​ខ្ពស់​បំផុត។

ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ប្រាក់​ បរទេស​ក្នុង​ទំហំ​ដែល​សេដ្ឋកិច្ច​អាច​ទ្រទ្រង់​បាន។ ​ជាក់​ស្ដែង​ចាប់​តាំង​ពី​ ឆ្នាំ​១៩៩២​ដល់​ឆ្នាំ២០០៨ ​កម្ពុជា​មាន​លទ្ធភាព​ខ្ចី​ឥណទាន​សម្បទាន​ត្រឹម​២០០​លាន​SDR ​​ក្នុង​១​ឆ្នាំ។ ​ ប៉ុន្តែ ​ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​បាន​ស្ទុះ​ឡើង​ក្នុង​កំណើន​ខ្ពស់​ ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១១ ​កម្ពុជា​មាន​លទ្ធភាព​ខ្ចី​​រហូត​ដល់​៤០០​លាន​ SDR ​ក្នុង១ឆ្នាំ។ ​នៅ​ឆ្នាំ២០១២​ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា​ នឹង​មាន​លទ្ធភាព​ខ្ចី​រហូត​ដល់​៧០០​លាន​ SDR។ ​របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា ​ដើម្បី​ទ្រទ្រង់​ចីរភាព​កំណើន​ឲ្យ​បាន​ក្នុង​រង្វង់​ពី​៦​​ទៅ​៧​ភាគរយ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ជាង​១​ភាគរយ​ក្នុង​១​ឆ្នាំ ​ កម្ពុជា​ចាំ​បាច់​ត្រូវ​វិនិយោគ​ឲ្យ​បាន​ជាង​២០​ភាគរយ​នៃ​ផលិតផល​ក្នុង​ ស្រុក​សរុប។ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បន្ត​ថា ​រដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​សាធារណៈ​សំដៅ​ធ្វើ​ឲ្យ​ថវិកា​ជាតិ​ក្លាយ​ជា​ឧបករណ៍​អភិវឌ្ឍន៍​ ដ៏​មាន​ប្រសិទ្ធិភាព។

យ៉ាងណាក៏ដោយ​គណបក្ស​ប្រឆាំង​តែង​បាន​រិះគន់​អំពី​ការ​កើន​ឡើង​នៃ​បំណុល​ សាធារណៈ ​និង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​កម្ពុជា​នឹង​មាន​វិបត្តិ​បំណុល​ទៅ​ថ្ងៃ​អនាគត ​ប៉ុន្តែ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ពន្យល់​តប​ថា ​បំណុល​របស់​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មួយ​មិន​ខ្ពស់​ឡើយ។ ម្យ៉ាង​ទៀត​ ម្ចាស់​បំណុល​បរទេស​នៅ​តែ​បន្ត​ឲ្យ​កម្ពុជា​ខ្ចី​ដោយ​គ្មាន​ការ​ព្រួយ​ បារម្ភ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។