Social Icons

Sunday, November 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

និពន្ធ​នាយក​កាសែត​រស្មីកម្ពុជា​ជាប់​ចោទ​បរិហា​កេរ្តិ៍



សៀមរាបៈ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​សៀមរាប បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក និង​អ្នក​យក​ព័ត៌មាន​កាសែត​រស្មីកម្ពុជា ពី​បទ​បរិហា​កេរ្តិ៍​ ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​រឿង​អាស្រូវ​បទ​ល្មើស​ឈើ​គ្រញូង​នៅ​ខេត្ត​ នេះ។
លោក ទី សុវិនថាល់ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​សៀមរាប បាន​ដាក់​ពាក្យ​បណ្តឹង​អាជ្ញា​កាល​ពី​ចុង​ខែ​តុលា ដោយ​ចោទ​ប្រកាន់​លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក និង​អ្នក​យក​ព័ត៌មាន​របស់​កាសែត​រស្មីកម្ពុជា ពី​បទ​បរិហារ​កេរ្តិ៍​តាម​សារព័ត៌មាន។
ព្រះរាជ​អាជ្ញា​រូប​នេះ បាន​យក​អត្ថបទ​ចំនួន ២ ដែល​ចុះ​ផ្សាយ​ក្នុង​កាសែត​រស្មីកម្ពុជា មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ប្តឹង ក្នុង​នោះ​មាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «មាន​ការ​លួច​បំផ្លាញ​វត្ថុតាង​សសរ​បេតុង​ចាក់​ស្រោប​ឈើ​គ្រញូង​ពី​ក្នុង» ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា និង​អត្ថបទ​មួយ​ទៀត​មាន​ចំណង​ជើង​ថា​«បទ​ល្មើស​ព្រៃ​ឈើ​នៅ​សៀមរាប​កើត​ឡើង​ ដោយ​គ្មាន​ការ​បង្ក្រាប» ដែល​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣-២៤ ខែ​តុលា។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។