Social Icons

Monday, November 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​កាត់​ក្ដី​មន្ត្រី​ប៉ូលិស​ ៤​ រូប​​សង្ស័យ​ក្នុង​រឿង​ពុករលួយ


2011-11-07
តុលាការ​ខេត្ត​បន្ទាយមានជ័យ បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​ពុក​រលួយ​របស់​អតីត​ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ រួម​ទាំង​មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ ៣ នាក់​ទៀត ដោយ​មាន​ការ​ចោទ​សួរ​ដេញដោល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ចន្ទ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១១។
RFA/Soun Sophalmony
៧-វិច្ឆិកា-២០១១៖ លោក ហ៊ុន ហ៊ាន អតីត​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​កម្លាំង​ប៉ូលិស​នាំ​ខ្លួន​ទៅ​ពន្ធនាគារ។
ជន​សង្ស័យ ៤ នាក់ មាន​លោក ហ៊ុន ហ៊ាន អតីត​ស្នងការ លោក ឈាង សុន អតីត​ស្នងការ​រង និង​ឈ្មោះ ហែម សុផល ឈ្មោះ ខៀវ សារ៉ា ត្រូវ​បាន​កង​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ នាំ​ខ្លួន​ពី​ពន្ឋនាគារ​ទៅ​តុលាការ ដោយ​មាន​ការ​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន។ ចំណែក​ជន​សង្ស័យ​ឈ្មោះ ម៉ន ឌឿន ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ បាន​រត់​គេច​ខ្លួន មិន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ជូន​តុលាការ​ទេ។
មាន​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សិស្ស​សាលា​ជា​ច្រើន​នាក់ បាន​ចូលរួម​តាម​ដាន​ស្ដាប់​នៅ​ក្នុង​អង្គ​សវនាការ​នេះ។ សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។