សវនាការរបស់តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃម្សិលមិញលើ អតីតប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក ម៉ឹក តារា និងបក្ខពួកបានលាតត្រដាងថា គ្រឿងញៀនត្រូវបានគេជួញដូរនៅការិយាល័យរបស់ខ្លួន។
លោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យត្រូវបានព្រឹត្តិបត្រ ឌឹ ឃេមបូឌា ដេលី ដកស្រង់សម្តីមកចុះផ្សាយថា លោក ម៉ឹក តារា បានប្រាប់តុលាការថា គាត់បានកែអង្គហេតុនៅក្នុងរបាយការណ៍ប៉ូលិស ដោយចេតនាដើម្បីលុបបំបាត់កេរ្តិ៍ឈ្មោះមិនល្អនៅស្ថាប័នរបស់លោក។ នោះគឺសំណុំរឿងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៧ ដែលគ្រានោះលោកវរសេនីយ៍ឯក វណ្ណ កុសល ជានាយកប៉ូលិសអន្តរាគមន៍ របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសបានគ្រឿងញៀនហេរ៉ូអ៊ីន៧៥២ក្រាម អំឡុងការឆ្មក់ចាប់គ្រឿងញៀនមួយ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ បានប្រាប់ប៉ូលិសថា ពួកគេបានទិញគ្រឿងញៀនទាំងនេះពីមន្រ្តីប៉ូលិសប្រឆាំងគ្រឿងញៀន ម្នាក់ឈ្មោះ ឡេប សុផាត ដោយមន្រ្តីរូបនោះបានលក់ឲ្យនៅក្នុងបន្ទប់ទឹកនៅក្នុងការិយាល័យ ប៉ូលិសប្រឆាំងគ្រឿងញៀនតែម្តង។
ដូច្នេះដើម្បីលាក់បាំងនូវទង្វើអាក្រក់របស់ឧក្រិដ្ឋជន និងការពារកេរ្តិ៍ឈ្មោះស្ថាប័នរបស់ខ្លួន លោក ម៉ឹក តារា បានធ្វើរបាយការណ៍មិនពិតមួយបញ្ជូនទៅសាលាដំបូងក្រុងភ្នំពេញដោយ បញ្ជាក់ថា ជនសង្ស័យបានទទួលគ្រឿងញៀនពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅ ស្ថានីយ៍ប្រេងឥន្ធនៈតេលាមួយកន្លែងវិញ។
ប៉ុន្តែសម្រាប់លោក ស៊ុំ ចាន់គា មន្រ្តីអ្នកសម្របសម្រួល នៃអង្គការសិទ្ធិមនុស្សអាដហុកបាននិយាយថា ការអះអាងរបស់លោក ម៉ឹក តារា នៅក្នុងតុលាការដែលថា លោកកែប្រែរបាយការណ៍របស់ប៉ូលិសដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជារឿងមិនពិត។ ដោយថា អ្វីដែលជនសង្ស័យរូបនេះបានធ្វើ គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខ្លួនតែប៉ុណ្ណោះ៕

36 Views 

0 comments:
Post a Comment