Social Icons

Friday, November 18, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បះបោរនៅហាណូយដោយអ្នកកាន់​សាសនា​កាតូលិក​វៀតណាម​ធ្វើបាតុកម្ម​ទាមទាអោយសងដី​ឲ្យពួកគេវិញ​


លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung
លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung
© REUTERS/Kham

ដោយ សៀក សារិន
នៅថ្ងៃសុក្រ ​ទី១៨​វិច្ឆិកា​ឆ្នាំ២០១១នេះ​ អ្នកកាន់​សាសនា​កាតូលិក​វៀតណាម​ប្រមាណ​១០០ប្លាយនាក់​បាន​នាំគ្នា​ ធ្វើបាតុកម្ម​នៅទីក្រុង​ហាណូយ​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់សង​ដី​ឲ្យ​ពួកគេវិញ​។​ ដី​មួយកន្លែង​ដែល​អ្នកកាន់​សាសនា​កាតូលិក​បាន​តវ៉ា​ទាមទារ​ជាយូរយារ​​មកហើយ។

ភាពតានតឹង ​បានផ្ទុះ​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃពុធ​កន្លងទៅ​រវាង​បព្វជិត​កាតូលិក​និង​ រដ្ឋអំណាច​កុម្មុយនិស្ត​វៀតណាម​ ​ ដោយហេតុតែ​មាន​ការសាងសង់​ស្ថាបនា​អាងដ៏​ធំមួយ​សម្រាប់​សម្អាត​ទឹកកខ្វក់​ នៅលើ​ដី​មួយកន្លែង​ដែល​តវ៉ា​ទាមទារ​ដោយ​អ្នកកាន់​សាសនា​កាតូលិក​វៀតណាម។


នៅថ្ងៃសុក្រនេះ​ ​ ក្រុម​បាតុករ​ដែល​អ្នកខ្លះ​ប្រកប​ដោយ​សម្លៀក​បំពាក់​ជាអ្នក​កាន់​សាសនា​ កាតូលិក​ ​ បាន​នាំគ្នា​លើក​បដា​ដែល​មាន​សរសេរ​ដាក់ថា​ ​ “​ត្រូវសងដី​ប្រគល់​ឲ្យទៅ​វិហារ​កាតូលិក​វិញ​”​។​ ពួកគេ​បាន​នាំគ្នា​ស្រែកច្រៀង​និង​ដង្ហែរ​ជា​ក្បួន​ដោយ​សន្តិភាព​នៅ​ជុំវិញ​ បឹង​ Hoan Kiem ​ដែល​ជា​ទីកន្លែង​កម្សាន្ត​ឋិតនៅ​កណ្តាល​ទីក្រុង​ហាណូយ​ ​ មុននឹង​ដង្ហែរ​ទៅកាន់​វិហារ​កាតូលិក។

គួរកត់​សម្គាល់ថា​ ​ ធ្វើ​បាតុកម្ម​នៅ​ប្រទេស​វៀតណាម​កុម្មុយនិស្ត​គឺ​ជា​រឿង​មួយ​ដ៏​កម្រមាន។​ បាតុករ​ម្នាក់​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា​ ​ ពួកគេ​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទាមទារ​ឲ្យ​អាជ្ញាធរ​នៃ​ទីក្រុង​ហាណូយ​ ប្រគល់​សងដី​នោះ​មក​ឲ្យ​វិហារ​កាតូលិក​វិញ។​ ដីមួយ​កន្លែងនោះ​ដែល​អាជ្ញាធរ​វៀតណាម​ត្រូវ​សាងសង់​ជា​មន្ទីរពេទ្យ​ដែល​ កាលពី​ដើម​ធ្លាប់ជា​វិហារ​កាតូលិក។​ ដីមួយ​កន្លែងនេះ​ធ្លាប់បាន​ក្លាយជា​មូលហេតុ​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ ឆ្នាំ២០០៨​ម្តង​រួចទៅហើយ។

សូមបញ្ជាក់ថា​ ​ ក្រោយ​ពីបាន​ទទួល​​ឯករាជ្យ​នៅ​ឆ្នាំ១៩៥៤​ ​ រដ្ឋអំណាច​កុម្មុយនិស្ត​វៀតណាម​បាន​ធ្វើការ​រិបអូស​យក​ដីធ្លី​ជាច្រើន​របស់​ វិហារ​កាតូលិក។​ ទាំងនេះ​បាន​បណ្តាលឲ្យ​កើតមាន​អធិករណ៍​រវាង​ទីក្រុង​ហាណូយ​និង​បុរី​ វ៉ាទីកង់​ដែល​គ្មាន​ទំនាក់់​ទំនង​ទូត​នឹងគ្នា​ ​ ក៏​ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ធ្វើការ​ចរចា​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ មកហើយ​ ​ នៅ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។