រូបថត៖ AP
បណ្តាញព័ត៌មានមានតួនាទីផងដែរក្នុងការ ផ្តល់ព័ត៌មានដល់ពលរដ្ឋដើម្បី អាចបោះឆ្នោតបានចាប់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ជួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងលើកកម្ពស់តម្លាភាព។
«ខ្ញុំគិតថាជារឿងធ្ងន់ធ្ងរណាស់ព្រោះបណ្តាញព័ត៌មានគឺជា កត្តាដ៏ សំខាន់មួយក្នុងការបង្កើតនិងរក្សាបាននូវប្រជាធិបតេយ្យប្រកបដោយ ជោគជ័យ។ ហើយប្រសិនបើគេកាត់បន្ថយសេរីភាពផ្នែកប្រព័ន្ធព័ត៌មានពលរដ្ឋមិនអាច ទទួលបានព័ត៌មានសំខាន់ៗ ដូចជាព័ត៌មាននយោបាយ សេដ្ឋកិច្ច ឬ សុខភាព ឬ ព័ត៌មានផ្សេងៗទៀតសម្រាប់ការរស់នៅរបស់ពលរដ្ឋ»។
ក្រុមអ្នកកាសែតនិងអ្នកជំនាញខាងផ្នែកបណ្តាញព័ត៌មានក្នុងរដ្ឋធានី វ៉ាស៊ីនតោនបាននិយាយថាការប្រើប្រាស់ច្បាប់ដើម្បីរិតត្បិតសេរីភាព បណ្តាញព័ត៌មាននិងកិច្ចការព័ត៌មាន នឹងនាំឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យដោយទាមទារថា រដ្ឋាភិបាលនីមួយៗគួរត្រូវធ្វើឲ្យប្រទេសគេចផុតពីកំណត់ត្រាមិនសេរីឬ កំណត់ត្រាមិនល្អសម្រាប់កេរ្តិ៍ឈ្មោះប្រទេស។
លោកស្រី ការីន ឌីស កាលីកា ( Karin Deutsch Karlekar) និពន្ធនាយកផ្នែកសេរីភាពសារព័ត៌មាននៃអង្គការសិទ្ធិមនុស្សរបស់សហរដ្ឋ អាមេរិក ឈ្មោះ Freedom House បានថ្លែងថាប្រព័ន្ធព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងដំណើរការប្រជាធិបតេយ្យ ដែលប្រទេសទាំងឡាយមិនត្រូវបណ្តោយឲ្យធ្លាក់ចូលក្នុងកំណត់ត្រាមិនល្អ ទេ។
«ខ្ញុំគិតថាជារឿងធ្ងន់ធ្ងរណាស់ព្រោះបណ្តាញព័ត៌មានគឺជាកត្តា ដ៏សំខាន់មួយក្នុងការបង្កើតនិងរក្សាបាននូវប្រជាធិបតេយ្យប្រកបដោយ ជោគជ័យ។ ហើយប្រសិនបើគេកាត់បន្ថយសេរីភាពផ្នែកប្រព័ន្ធព័ត៌មានពលរដ្ឋមិនអាច ទទួលបានព័ត៌មានសំខាន់ៗ ដូចជាព័ត៌មាននយោបាយ សេដ្ឋកិច្ច ឬ សុខភាព ឬ ព័ត៌មានផ្សេងៗទៀតសម្រាប់ការរស់នៅរបស់ពលរដ្ឋ»។
លោកស្រីបានបន្ថែមថា៖ បណ្តាញព័ត៌មានមានតួនាទីផងដែរក្នុងការផ្តល់ព័ត៌មានដល់ពលរដ្ឋ ដើម្បី អាចបោះឆ្នោតបានចាប់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ជួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងលើកកម្ពស់តម្លាភាព។
«ខ្ញុំគិតថាសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយពិតជាប៉ះទង្គិចដល់ វិស័យទាំងអស់នេះផ្សេងៗគ្នា ហើយប្រព័ន្ធព័ត៌មានគឺជារឿងដ៏សំខាន់ជាងគេនៃប្រជាធិបតេយ្យ។ ដូច្នេះហើយនេះជាមូលហេតុមួយដែលអង្គការ Freedom House មានអារម្មណ៍ថាជារឿងសំខាន់ណាស់ក្នុងការមានសេរីភាពផ្នែកព័ត៌មាន នៅក្នុងប្រទេស ដែលនេះជាភាពចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ»។
លោកស្រី កាលីកាថ្លែងដូច្នេះកាលពីចុងខែតុលាក្នុងពេលដែលមានកិច្ចពិភាក្សា អំពីការ ប្រើប្រាស់ច្បាប់បណ្តាញព័ត៌មានដើម្បីបំបិទសេរីភាពព័ត៌មានដែលរៀបចំ ដោយមជ្ឈមណ្ឌលសម្រាប់ជំនួយបណ្តាញផ្សព្វផ្សាយអន្តរជាតិ (CIMA) និងអង្គការគាំទ្រផ្នែកសេរីភាព ប្រជាធិបតេយ្យនៅជុំវិញពិភពលោករបស់សរអា ហៅថា National Endowment for Democracy។
លោកស្រី គ្រីសស្ទីន អាម៉ាន់ពួរ (Christiane Amanpour) អ្នកអត្ថាធិប្បាយបណ្តាញទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិកបានថ្លែងដែរអំពីតួនាទីដ៏សំខាន់របស់អ្នកយក ព័ត៌មានក្នុងការពង្រឹងប្រជាធិបតេយ្យ។
«ខ្ញុំគិតថា ជាទស្សនៈខ្ញុំ ប្រជាធិបតេយ្យមិនអាចមានកម្លាំងខ្លាំងទេ ប្រសិនបើគ្មានឯករាជ្យភាពជាមូលដ្ឋានគ្រឹះ ភាពហ្មត់ចត់ ភាពសេរី និងយុត្តិធម៌ ដែលមានន័យថា រាយការណ៍ដោយគ្មានការភ័យខ្លាច ឬ លម្អៀង មិនថាឡើយនៅសរអាឬជុំវិញពិភពលោក។ ដូច្នេះខ្ញុំ ជឿថាកិច្ចការផ្នែកព័ត៌មានគឺជារឿងដ៏សំខាន់នៃការរីកលូតលាស់ខាង ប្រជាធិបតេយ្យនិងជាស្នូលនៃភាពជឿនលឿន ប្រជាធិបតេយ្យ ដូចជានៅសរអា ដែលអ្នកកាសែត និងកិច្ចការព័ត៌មាន ត្រូវគេហៅថាជាអំណាច ទីបួន»។
លោកស្រី Christiane Amanpour ថ្លែងដូច្នេះមុនពេលលោកស្រីនិងអ្នកកាសែតមកពីប្រទេសម៉ិចស៊ិក និង កម្ពុជាគឺ លោក ថេត សម្បត្តិទទួលរង្វាន់អ្នកកាសែតឆ្នើមនិងរង្វាន់សម្រាប់អ្នកកាសែត ប្រចាំឆ្នាំ ២០១២ដែលកម្មវិធីនេះបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកាក្នុង រដ្ឋធានីវ៉ាស៊ីនតោនដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) របស់សរអា។
«វិជ្ជាជីវៈព័ត៌មាន មានគ្រោះថ្នាក់ណាស់។ អ្នកកាសែតត្រូវគេសម្លាប់ អ្នកកាសែតត្រូវគេចាប់ឃុំខ្លួន អ្នកកាសែតត្រូវរងរបួស និងអ្នកកាសែតត្រូវគេចាប់ដាក់គុក។ហើយរឿងទាំងអស់នេះ ព្រោះគេ ចង់បំបិទការពិត»។
ប្រទេសកម្ពុជាទទួលរងការរិះគន់ច្រើនអំពីដំណើរការយឺតយ៉ាវផ្នែក ប្រជាធិបតេយ្យដោយសារការបោះឆ្នោតមិនត្រូវគេទទួលស្គាល់ជាទ្រង់ទ្រាយធំ ក្នុងចំណោមអ្នកនយោបាយដែលចោទថាគ្មានភាពសេរី យុត្តិធម៌ ប្រជាពលរដ្ឋម្ចាស់អំណាចត្រូវគេកេងប្រវ័ញ្ចយកដីធ្លី វប្បធម៌គ្មានទោសពៃ អំពើអយុត្តិធម៌ ផ្សេងៗ តុលាការមិនឯករាជ្យនិងស្ថិតក្រោម ឥទ្ធិពលគណបក្សគ្រប់គ្រងប្រទេស និងប្រព័ន្ធផ្សព្វផ្សាយត្រូវគេរិតត្បិត ដោយសារការប្រើប្រាស់ តុលាការ ច្បាប់ ព្រហ្មទណ្ឌ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំបិទសំឡេងអ្នកយកព័ត៌មាន ដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល។ អង្គការ Freedom House បានដាក់កម្ពុជាស្ថិតក្នុងប្រទេសមិនមានព័ត៌មានសេរីកាលនៅឆ្នាំចុង ក្រោយនេះ។
លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់គណៈរដ្ឋមន្ត្រីបានបដិសេធចំពោះការចោទ ប្រកាន់ នានាទៅលើរដ្ឋាភិបាលលើវិស័យព័ត៌មាននៅកម្ពុជា។ លោកថ្លែងថាមានការរីកចម្រើនច្រើនលើ វិស័យព័ត៌មាន ច្រើនទាំងសិទ្ធិទទួលព័ត៌មាននិងសិទ្ធិបញ្ចេញព័ត៌មាន ដល់សាធារណជនឲ្យ យល់ដឹងពីព័ត៌មានសុចរិត។
«រាជរដ្ឋាភិបាលអត់មានធ្វើការគ្រប់គ្រងព័ត៌មានទេ។ ព័ត៌មានដោយសេរីអត់មានការត្រួតពិនិត្យមើលមុននឹងការចេញផ្សាយនោះទេ គឺអត់មានទាល់តែសោះ ហើយសេរីភាពទាំងសំឡេងដែលបានប្រើប្រាស់វិទ្យុសម្បុកឃ្មុំគឺ គ្រប់គ្រាន់គេអាចទិទាន គេអាចវាយប្រហារ គេអាចប្រមាថមាក់ងាយអ្នកណា គេអាចធ្វើបានដោយសេរីនៅក្នុងកន្លែងនេះ។ក៏ប៉ុន្តែយើងឃើញមាន អ្វីដែលរីកចម្រើនផ្នែកគុណភាពនោះគឺពីបញ្ហាទូទៅ ជាមតិនយោបាយជាជាងការវាយប្រហារទៅលើបុគ្គល»។
លោកផៃ ស៊ីផាន បានអះអាងថាការវាយប្រហារទៅលើបុគ្គលនឹងមានការដោះស្រាយនៅក្នុង ប្រព័ន្ធ តុលាការដែលកំពុងតែពង្រឹង។ ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានបានបន្ថែមថាវិស័យ ព័ត៌មាន ក្នុងប្រទេសមានការរីកចម្រើនទៅមុខ ទាំងគុណភាព និងបរិមាណ។
«ហើយយើងដឹងហើយថាសង្គមប្រជាធិបតេយ្យរាជរដ្ឋាភិបាលកើតចេញពី មហាជន។ ដូច្នេះយើងដឹងថា រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសរួចស្រេចទៅហើយសម្រាប់បណ្តាញ សារព័ត៌មានក្នុងការបម្រើដល់មហាជននូវព័ត៌មានសុចរិត។ក៏ប៉ុន្តែ អ្នកព័ត៌មានត្រូវតែរៀនរស់ធ្វើដូចម្តេចដែលមានទិសដៅគឺផ្តល់ព័ត៌មាន សុចរិត ហើយនឹងការផ្តល់ព័ត៌មានដែលប្រាសចាកពីការប្រមាថកាតទានឬការវាយ ប្រហារ។ នេះជាគុណភាពរបស់អ្នកសារព័ត៌មាន»។
ទោះជាយ៉ាងណាក៏ដោយលោក ស្រី ការីន ឌីស កាលីកា បានថ្លែងថានៅកម្ពុជាអង្គការ Freedom House មើលឃើញបញ្ហាផ្សេងទៀត ជាជាងបញ្ហាបរិកាស និងចំនួននៃប្រព័ន្ធផ្សព្វផ្សាយ។
«ក៏ប៉ុន្តែអ្វីដែលយើងឃើញគឺកំណើនពីឆ្នាំទៅនៃការប្រើប្រាស់ ច្បាប់ដើម្បីដាក់ទោសអ្នកយកព័ត៌មាន លើប្រធានបទមិនចំនួនដែលរដ្ឋាភិបាលមិនចង់បាន។ ដូច្នេះការប្រើប្រាស់ច្បាប់បរិហារកេរ្តិ៍ និងប្រភេទច្បាប់រិតត្បិតដទៃទៀត ត្រូវគេប្រើប្រឆាំងនឹងអ្នកកាសែត និងសកម្មជននៅក្នុងឱកាសជាច្រើនលើកកាលពីឆ្នាំកន្លងទៅ។ នោះហើយជាមូលហេតុចម្បងដែលប្រទេសកម្ពុជាមិនទាន់ក្លាយជាប្រទេស ក្នុងកំណត់ត្រាសេរីផ្នែកវិស័យព័ត៌មាន»។
លោក ស្រី ការីន ឌីស កាលីកា បានថ្លែងបន្ថែមថាការដាក់ចំណាត់ថ្នាក់ប្រទេសនីមួយៗថាសេរីឬ មិនសេរី គឺ អាស្រ័យទៅលើកត្តាជាច្រើន។ ដោយឡែកលោកស្រីប្រៀបធៀបកម្ពុជាថាមានលក្ខណៈប្រសើរជាងប្រទេសដែលគ្មាន សេរីភាពសារព័ត៌មាន៖
«ជាការពិត ប្រទេសកម្ពុជាគឺសេរីជាងប្រទេសជិតខាងខ្លួន។ សេរីជាង វៀតណាម ឡាវ ភូមា និង ប្រទេសរបៀបនេះ។ប៉ុន្តែក្នុងរបាយការណ៍អង្គការ Freedom House វិធីសាស្ត្រដែលយើងគិតគឺមិនមែនមើលទៅលើចំនួនប្រព័ន្ធផ្សព្វផ្សាយ ចម្រុះ និងចំនួននៃបណ្តាញព័ត៌មានទេ។យើងមើលថាតើមានឯករាជ្យភាពពិតទេ ថាតើមានការគ្រប់គ្រងដោយក្រុមនយោបាយផ្សេងៗទេ ថាតើមានពាក់ព័ន្ធនឹងផលប្រយោជន៍ផ្សេងទេ។ បន្ទាប់មកយើងមើលពីទិដ្ឋភាពច្បាប់ យើងមើលពីបរិយាកាស សេដ្ឋកិច្ច។ ដូច្នេះមានចំនួនហេតុផលយ៉ាងច្រើន ជាមូលហេតុដែលកម្ពុជារិតត្បិតទាក់ទងនឹង បណ្តាញព័ត៌មានរបស់ខ្លួន។ ប៉ុន្តែការពិតយើងមើលពីអ្វីៗច្រើនជាងចំនួនតួលេខ នៃប្រព័ន្ធផ្សព្វផ្សាយ។ យើងមើលផងដែរពីឥទ្ធិពលដែលប្រើប្រាស់ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយក្រុមផ្សេងៗ»។
លោក អាន់វ៉ា អ៊ីកបាល (Anwar Iqbal) អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន Dawn នៃប្រទេសបាគីស្ថាន ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា សេរីភាពសម្រាប់លោកជាអ្នកយកព័ត៌មាន២៥ឆ្នាំ មានន័យថាជាសិទ្ធិដែលអាចនិយាយ និងរាយការណ៍បាន ដែលលោកចាត់ទុកថានេះជា បញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន។
«ដូច្នេះបុគ្គលគ្រប់រូបមានសិទ្ធិនេះ។ ប្រសិនបើលោកអ្នកឃើញបញ្ហាមួយ លោកអ្នកមាន សិទ្ធិសរសើរលោកអ្នកមានសិទ្ធិរិះគន់។ នេះជាអ្វីដែលជាសិទ្ធិ។ ខ្ញុំមានន័យថាពេលរដ្ឋាភិបាលកំណត់ពីសេរីភាព រដ្ឋាភិបាលនិយាយពីគុណសម្បត្តិ និង គុណវិបត្តិ។ វាមិនមែន ជារឿងគុណសម្បត្តិ និង គុណវិបត្តិទេ វាមិនមែនជាកិច្ចការរបស់យើង ជាអ្នកកាសែតត្រូវកែតម្រូវរឿងរ៉ាវនានាទេ។ តែជាកិច្ចការរបស់យើងត្រូវរាយការណ៍អំពីរឿងរ៉ាវដែលយើងបានឃើញ។ ដូច្នេះហើយយើងកំពុងទាមទារសិទ្ធិជាមូលដ្ឋាននេះ»។
លោកបានពន្យល់បន្ថែមពីការគិតរបស់ពលរដ្ឋដែលថារដ្ឋត្រូវផ្តល់សេរីភាពដល់ប្រព័ន្ធផ្សព្វ ផ្សាយ។
«សេរីភាពមានន័យថា លោកឃើញហើយដូចជាប្រទេសកម្ពុជា ឬប្រទេសប៉ាគីស្ថាន ដោយសារតែយើងមានរបបផ្តាច់ការពីអតីតកាល ពលរដ្ឋជឿថា វាជាសិទ្ធិរបស់រដ្ឋាភិបាលដែលត្រូវផ្តល់ឬមិនផ្តល់សេរីភាពជូន ប្រព័ន្ធព័ត៌មាន។ នោះមិនមែនជាប្រព័ន្ធព័ត៌មានសេរីទេ។ ប្រព័ន្ធព័ត៌មានសេរីគឺត្រូវមានសេរីភាពក្នុងការសម្រេចអ្វីដែលអ្នក យកព័ត៌មានគិតថាជា ដំណឹង និងអ្វីដែលមិនគិតថាជាដំណឹង។ អ្នកយកព័ត៌មានមិនត្រូវបង្រៀនដោយរដ្ឋាភិបាល ឬអ្នកផ្សេងថាត្រូវធ្វើ កិច្ចការយ៉ាងម៉េចនោះទេ។ នោះគួរតែជាការសម្រេចចិត្តរបស់អ្នកយកព័ត៌មានដែលយកព័ត៌មានពី ព្រឹត្តិការណ៍ជាក់លាក់អ្វីមួយ។ បន្ទាប់មកពួកគេគួរមានសេរីភាព រាយការណ៍អំពីរឿងរ៉ាវដែលពួកគេបានឃើញនោះ»។
លោក សាស្ត្រាចារ្យផ្នែកកិច្ចការព័ត៌មានលោក Steven Strasser នៃសាកលវិទ្យាល័យ Cuny ក្នុងរដ្ឋ New York បានថ្លែងថា៖ រដ្ឋាភិបាលលើពិភពលោកជាច្រើនព្យាយាមបិទបាំងការពិតតាមរយៈការបំបិទ សិទ្ធិសេរីភាពអ្នកកាសែត។
«រដ្ឋាភិបាល ចាត់ទុកអំណាចប្រព័ន្ធផ្សព្វផ្សាយជាការគំរាម រដ្ឋាភិបាលចាត់ទុកប្រព័ន្ធព័ត៌មាន ជាស្ថាប័នមួយដែលអាចធ្វើឲ្យប៉ះទង្គិចដល់សន្តិសុខសង្គម។ ដូច្នេះនឹងមានច្បាប់សារព័ត៌មាននៅក្នុងប្រទេសនានាតាមរបៀបនោះ ហើយនឹងមានច្បាប់គ្រប់គ្រងប្រព័ន្ធព័ត៌មានដែលរដ្ឋាភិបាលនានា មិនអាចស្កប់ចិត្តជាមួយនឹងបណ្តាញព័ត៌មានសេរី»។
លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលគួរគាំទ្រដល់ក្រុមអ្នកយក ព័ត៌មានឲ្យមានការត្រួតពិនិត្យដោយខ្លួនឯង ហើយជួយការពារដើម្បីឲ្យអ្នកយកព័ត៌មានបម្រើផលប្រយោជន៍ប្រទេស ទាំងមូលជាជាងការបម្រើប្រយោជន៍ឲ្យក្រុមណាមួយរបស់រដ្ឋាភិបាលឬក្រុម ផ្សេងទៀត។
អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងតិច១២នាក់ត្រូវសម្លាប់ ចាប់តាំងពីឆ្នាំ១៩៩៤មក ដែលឃាតករ សឹងតែគ្រប់ករណីមិនទាន់ត្រូវគេចាប់មកផ្តន្ទាទោសទេ។ អ្នកសារព័ត៌មានមួយចំនួនត្រូវចាប់ឃុំខ្លួនរត់គេចខ្លួន ចេញពីប្រទេសកំណើតដោយសារការធ្វើទុក្ខបុកម្នេញដោយសារតែការសរសេរឿង ពាក់ព័ន្ធនឹងអំពើពុករលួយ រឿងឧក្រិដ្ឋកម្មធំៗ និងបទល្មើសធំៗដែលកើតឡើងក្នុងប្រទេសហើយប៉ះពាល់ដល់អ្នកមានអំណាច៕

0 comments:
Post a Comment