ថ្ងៃ ២២/១១/២០១១ ដោយ វរមានជ័យ
ភ្នំពេញៈ នួន ជា ឬបងធំទី ២ នៃរបបខ្មែរក្រហម នៅរសៀលថ្ងៃអង្គារនេះ បានស្ដីបន្ទោសយ៉ាងខ្លាំងៗទៅលើបក្សកុម្មុនិស្តវៀតណាមថា បានបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដោយបានរារាំងវឌ្ឍនភាពរបស់បក្សកុម្មុយនិស្តកម្ពុជា។
ថ្លែងនៅក្នុងបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១នេះ ជនជាប់ចោទ នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ បានមានប្រសាសន៍ថា៖ «វៀតណាមធ្លាប់បាននិយាយប្រាប់ថា ពួកមិត្ត(មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា) ពុំចាំបាច់តស៊ូអាវុធទេ វិលទៅតស៊ូនយោបាយវិញទៅ។ ចាំវៀតណាមរំដោះហើយ វៀតណាមនឹងជួយរំដោះទីក្រុងភ្នំពេញត្រឹមរយៈពេល ២៤ម៉ោង ដោយត្រៀមតែអ្នកនាំផ្លូវឲ្យកងទ័ពវៀតណាមបានហើយ»។




0 comments:
Post a Comment