Social Icons

Monday, November 21, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្ពុជា​ត្រៀម​សន្តិសុខ​ជាង​៨ម៉ឺន​នាក់​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​ឆ្នាំ​ក្រោយ


ថ្ងៃទី ២២ / ១១ / ២០១១ ដោយ វរមានជ័យ
មន្រ្តី​ប៉ូលិស​ជាតិ​បាន​ឲ្យ​ដឹង​ថា ​មន្រ្តី​ប៉ូលិស និង​សន្តិសុខ​ឯកជន​ប្រមាណ​ជាង​៨ម៉ឺន​នាក់ នឹង​ត្រូវ​រួម​សហការ​គ្នា​សម្រាប់​ការពារ​សន្តិសុខ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
ឧត្តមសេនីយ៍ សុខ ផល
លោក សុខ ផល ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​សន្តិសុខ​បាន​និយាយ​ថា សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ កម្ពុជា​ត្រូវ​ការ​កម្លាំង​នគរបាល និង​កម្លាំង​សន្តិសុខ​ឯកជន​គ្រប់​គ្រាន់ ដើម្បី​រួម​សហការ​គ្នា​ក្នុង​ការ​ការពារ​សន្តិសុខ។ ដោយ​លោក​បញ្ជាក់​ថា មាន​កម្លាំង​នគរបាល​ចំនួន​៥៥០០០នាក់​នៅ​ទូទាំង​ប្រទេស និង​សន្តិសុខ​ឯកជន​ចំនួន​៣០០០០​នាក់។
ប្រទេស​កម្ពុជា​បាន​ទទួល​វេន​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​អំឡុង​ខែ​មេសា និង​វិច្ឆិកា​ឆ្នាំ​ក្រោយ។ ហើយ​គេ​រំពឹង​ថា មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​អស់ ព្រម​ទាំង​មេដឹកនាំ​ក្នុង​ពិភព​លោក​មួយ​ចំនួន​ផង នឹង​មក​កាន់​ប្រទេស​កម្ពុជា​សម្រាប់​កិច្ច​ប្រជុំ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។