| អង្គារ 22 វិច្ឆិការ 2011 6:01 PM | ស បទុម |
នួន ជា បងធំទី២នៃរបបខ្មែរក្រហម
ជាមួយគ្នាអតីតបងធំទី២វ័យ៨៦ឆ្នាំរូបនេះ ក៏បានថ្លែងច្រានចោលរាល់ការចោទប្រកាន់ទាំងអម្បាលមាណរបស់ ព្រះរាជអាជ្ញាសាលាក្ដីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ថាជាការមិនពិត ដោយបានទម្លាក់ការទទួលខុសត្រូវចំពោះបរទេស ក្នុងនោះបានសង្កត់ធ្ងន់ទៅលើប្រទេសយួន ។
នួន ជា បានលើកឡើងដូច្នេះថា ” ចំពោះអ្វីទាំងប៉ុន្មានដែលបានចោទប្រកាន់នោះសុទ្ធតែជារឿងមិន ពិត ។ គោលជំហររបស់ខ្ញុំក្នុងការតស៊ូក្នុងបដិវត្តន៍គឺដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជាតិជាធំ ។ខ្ញុំសូមជម្រាបថា ការរស់នៅក្រោមការគាបសង្កត់ និងភាពអយុត្តិធម៌សង្គមគ្រប់បែបយ៉ាង បានជម្រុញឲ្យខ្ញុំនូវគំនិតលះបង់គ្រួសារ ដើម្បីទៅតស៊ូរំដោះជាតិមាតុភូមិ ពីនឹម អាណានិគម គឺការឈ្លានពានគាបសង្កត់ពីពួកចោរបរទេស លួចទឹកដី ..” ។
ដោយបានពន្យល់ពីគោលការណ៍នៃបក្សកុម្មុយនិស្តរបស់ខ្លួនថា ” មាគ៌ានយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជាគឺ ដើម្បីរំដោះប្រទេសជាតិពីខ្ញុំកញ្ជះបរទេស និងកសាងសង្គមមួយដែលស្អាតស្អំ ឯករាជ្យ គឺមិនមែនកាប់សម្លាប់ប្រល័យពូជសាសន៍ស្អីនោះទេ..”។
គួរបញ្ជាក់ថា នៅក្នុងសវនាការកាលពីពេលកន្លងទៅ ខៀវ សំផន អតីប្រធានគណៈប្រធានរដ្ឋ ដែលពុំមានសេសសល់ទ្រព្យធន់អ្វីពីការឡើងកាន់អំណាចរបស់ខ្លួន ក្រៅពីផ្ទះកញ្ចាស់តូចមួយនៅតំបន់ប៉ៃលិននោះ ក៏បានថ្លែងដូច នួន ជា នៅពេលនេះដែរ ដោយថា នឹងត្រៀមលក្ខណជានិច្ចដើម្បីសហការជាមួយសាលាក្ដីក្នុងការបង្ហាញ ការពិតទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្លួនដែលត្រូវ ចោទថា បានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង២លាននាក់ស្លាប់បាត់បង់ ជីវិតនោះ៕




0 comments:
Post a Comment