2011-11-15
ប្រធាន គណបក្ស សម រង្ស៊ី បានប្រកាសថា សមាជិកគណបក្សប្រឆាំងចំនួន ២៦រូប នឹងធ្វើពហិការមិនចូលកិច្ចប្រជុំសភាជាតិ រហូតដល់រដ្ឋាភិបាលធានាបញ្ឈប់ការបង្ខំបណ្ដេញពលរដ្ឋចេញពី ផ្ទះសម្បែង និងធ្វើកំណែទម្រង់សមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត។
ប្រធាន គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុងពិធីជួបជុំសហគមន៍ខ្មែរអាមេរិក នៅទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
ក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានគណបក្ស សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ម្សិលមិញ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សប្រឆាំងមិនចង់ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីបំណុលបរទេសច្រើន ដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ប៉ុន្តែជាឱកាសល្អរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សា និងពង្រឹងអំណាច។
លោក សម រង្ស៊ី ចោទប្រកាន់ថា ប្រាក់កម្ចីបរទេសត្រូវបានគណបក្សប្រជាជនកម្ពុជា កេងប្រវ័ញ្ចក្នុងអំពើពុករលួយ និងប្រើប្រាស់សម្រាប់ទិញសន្លឹកឆ្នោត។
សូមស្ដាប់បទសម្ភាសន៍ពិស្ដាររវាងលោក យន់ សាមៀន ជាមួយលោក សម រង្ស៊ី អំពីបញ្ហានេះ៖



0 comments:
Post a Comment