Social Icons

Thursday, November 17, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អៀង ធារិទ្ធ នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ


       
នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​របស់​ សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​រសៀល​ថ្ងៃទី​១៧ ​វិច្ឆិកា​ ម្សិលមិញ បាន​អនុញ្ញាត​​មិន​បាច់​នាំ​ខ្លួន អៀង ធារិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម​ ចូល​​ក្នុង​​សវនាការ និង​ដោះលែង​ឲ្យ​​មាន​សេរីភាព​​វិញ ដោយ​សំអាង​ទៅ​លើ​​វិបល្លាស​ខាង​សតិ​ស្មារតី ។
លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីសង្គមកិច្ច នៃរបបខ្មែរក្រហម
លោក ឡូស អលសុន អ្នក​នាំ​ពាក្យ​សាលាក្ដី​ពី​ភាគី​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា អ្នក​ស្រី ​អៀង ធារិទ្ធ នឹង​មាន​សេរីភាព​ដូច​មនុស្ស​ទូទៅ​ដែរ​, ” គាត់​អាច​ចេញ​ចូល មើល​លោក អៀង សារី និង​ចង់​ទៅ​ទី​កន្លែង​ណា​ទៀត តាម​ដែល​ចិត្ត​គាត់​ចង់ .. ” ។
អ្នក​ស្រី​ អៀង ធារិទ្ធ អាយុ៧៩ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​សំណុំរឿង​០០២ ដែល​ក្នុង​នោះ​​ក៏​មាន​អតីត​ពួក​​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​៣​នាក់​ ទៀត​គឺ ខៀវ សំផន , នួន ជា និង អៀង សារី ដែល​ជា​ស្វាមី​របស់​​អ្នក​ស្រី ។ របប​កម្ពុជា​​ប្រជាធិបតេយ្យ​ដែល​បាន​គ្រប់គ្រង​កម្ពុជា​ពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់ ថ្ងៃ​ទី​៧ មករា ឆ្នាំ១៩៧៩ ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត​៣លាន​នាក់​ស្លាប់ និង ក្រៅ​ពី​​នោះ​ជា​ជន​រងគ្រោះ ។
ទាក់ទង​សំណុំ​រឿង​របស់​ឌុច​ អតីត​មេ​គុក​ទួល​ស្លែង បើ​យោង​តាម​សេច​ក្ដី​ប្រកាស​របស់​តុលាការ កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ម្សិលមិញ​ដែរ​ថា សាល​ក្រម​នៃ​បណ្ដឹង​សា​ទុក​របស់​កាំង ហ្គិចអ៊ាវ ហៅ ឌុច នឹង​ប្រកាស នៅ​ថ្ងៃ​ទី៣ ខែ កុម្ភៈ ឆ្នាំ ២០១២​ខាង​មុខ ។
កញ្ញា សេង ធារី ប្រធាន​សមាគម​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រដូច ចំណាត់​ការ​របស់​សាលាក្ដី​ពហុជាតិ​នេះ​ថា​ជា​ល្បែង ក្មេង​លេង ដែល​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​រដ្ឋាភិបាល ហើយ​ ជា​មួយ​គ្នា កញ្ញា បាន​សម្រេស​​ដក​ខ្លួន​ចេញ​ពី​ឋានៈ​ជា​ដើម​បណ្ដឹង ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។