Social Icons

Tuesday, November 22, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រុស្ស៊ី-វៀតណាម


រុស្ស៊ី​​​ផ្តល់​​លុយ​​ឲ្យ​​វៀតណាម​​ខ្ចី​​សម្រាប់​​សង់​​ស្ថា​នីយ​​អគ្គិសនី​​បរមាណូ​​

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​​ Vladimir Putin ​(ឆ្វេង)​ និង​លោក​ប្រមុខរដ្​​រុស្ស៊ី ​ Dmitry Medvedev​ នៅ​វិមាន​ Kremlin​ ថ្ងៃ​ទី​ ១៧​​វិច្ឆិកា​​ឆ្នាំ​ ២០១១​
នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​​ Vladimir Putin ​(ឆ្វេង)​ និង​លោក​ប្រមុខរដ្​​រុស្ស៊ី ​ Dmitry Medvedev​ នៅ​វិមាន​ Kremlin​ ថ្ងៃ​ទី​ ១៧​​វិច្ឆិកា​​ឆ្នាំ​ ២០១១​

ថ្ងៃ ២៣/១១/២០១១ 
កិច្ច​​ព្រមព្រៀង​​ស្តីពី​​ការ​​ផ្តល់​​ឥណទាន​​នេះ ​ត្រូវ​​បាន​​ចុះ​​នៅ​​ទីក្រុង ​ហាណូយ​​រវាង​​ក្រសួង​​ហិរញ្ញវត្ថុ​​ប្រទេស​​ទាំង​​ពីរ​​ ក្នុង​​ជំនួប​​ថ្ងៃ ​២១​​វិច្ឆិកា​​កន្លង​​ទៅ​​ រវាង​​ ឧប​​​​​​នាយក​​រដ្ឋ​មន្ត្រី​​រុស្ស៊ីទី​១​​ លោក ​Igor Shuvalov ​និង​ ឧប​​នាយក​រដ្ឋមន្ត្រី​​វៀតណាម​ លោក ​Hoang Chung Hai​ ដែល​​ជា​​សហ​​ប្រធាន​​នៃ ​“គណៈ​កម្មការ​​អន្តរ​​រដ្ឋាភិបាល​​ស្តី​​អំពី "​សហ​ប្រតិបត្តិការ​​លើ​​វិស័យ​ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​​បច្ចេកទេស”។​
ទោះបី​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​ផ្តល់​លុយ​ឲ្យ​វៀតណាម​ខ្ចី​នោះ ឥត​មាន​និយាយ​ពី​ទំហំ​ទឹកប្រាក់​កម្ចី​ក្តី ​ក៏​នៅ​តាម​មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី ធ្លាប់​មាន​បង្ហើប​ឲ្យ​ដឹង​ទៅ​ហើយ​ថា ស្ថានីយ​អគ្គិសនី​បរមាណូ​ដែល​គ្រោង​សង់​ឡើង​នៅ​វៀតណាម​នោះ ​គឺ​ទាមទារ​ឲ្យ​ចំណាយ​មិន​តិច​ជាង ៤.០០០​លាន​ដុល្លារ​អាមេរិក​ឡើយ។
 
គឺ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩ ដែល​រដ្ឋសភា​វៀតណាម បាន​អនុម័ត​ផែនការ​ខាង​សាងសង់​ជា​“រោងចក្រ​ផលិត​ភ្លើង​អគ្គិសនី​ដោយ​ប្រើ​ថាមពល​បរមាណូ”។ វា​នឹង​ក្លាយ​ទៅ​ជា ស្ថានីយ​អគ្គិសនី បរមាណូ​ទី​១ មិន​គ្រាន់​តែ​នៅ​វៀតណាម​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​អាស៊ី​អាគ្នេយ៍​ទាំង​មូល​តែ​ម្តង។​
 
លុះ​ក្នុង​ខែ​ធ្នូ​ឆ្នាំ ២០០៩​នោះ​ឯង​នៅ​ម៉ូស្គូ​មាន​ចុះ​ទៅ​ហើយ​ជា អនុស្សរណៈ​ ស្តី​អំពី សហ​ប្រតិបត្តិការ​ក្នុង​ការ​សាងសង់​នេះ - ចុះ​ រវាង​ក្រុមហ៊ុន​សាជីវកម្ម​រដ្ឋ​រុស្ស៊ី​ខាង​ថាមពល​បរមាណូ RosAtom និង​ ក្រុមហ៊ុន​សាជីវកម្ម​អគ្គិសនី​រដ្ឋ​វៀតណាម EVN។
 
ហើយ​នៅ​ទីបំផុត ថ្ងៃ​៣១​តុលា​ឆ្នាំ ២០១០ គូ​ភាគី​បាន​ចុះ​ហត្ថលេខា​លើ “កិច្ច​ព្រមព្រៀង អន្តរ​រដ្ឋាភិបាល” ស្តី​អំពី​ការ​សង់​ស្ថានីយ​អគ្គិសនី​បរមាណូ​ដំបូង​បង្អស់​នៅ​ខេត្ត Ninh Thuan ខេត្ត​ដែល​ស្ថិត​នៅ​ភូម៌ភាគ​កណ្តាល​ប្រទេស​វៀតណាម។ រោងចក្រ​ភ្លើង​នេះ​នឹង​មាន ម៉ាស៊ីន​ ប្រតិករ​នុយក្លេអ៊ែរ ចំនួន​២ ដែល​នីមួយៗ​ប្រកប​ដោយ​កម្លាំង​ភ្លើង​ពី ១.០០០ ដល់​១.២០០ Megawatt។ វា​នឹង​ត្រូវ ចាប់​ផ្តើម​សង់​ឡើង​ គឺ​ក្នុង​ឆ្នាំ ២០១៤​ហើយ​នឹង​ដាក់​ឲ្យ​ដំណើរការ​ទៅ​ទល់​ឆ្នាំ ២០២០។
 
ស្រប​នឹង​ផែនការ​រដ្ឋាភិបាល​វៀតណាម ទៅ​ទល់​ដំណាច់​ឆ្នាំ ២០៣០ នៅ​តាម​ខេត្ត​ចំនួន​៥ នៃ​ប្រទេស នឹង​មាន​សង់​បាន​ស្ថានីយ​អគ្គិសនី​បរមាណូ​ដល់​ទៅ ៨​កន្លែង​ដែល​នឹង​មាន​កម្លាំង​ភ្លើង​សរុប​ទៅ ១៥.០០០ Megawatt ឬ​ស្មើ​នឹង​១០% នៃ​រាល់តែ​ថាមពល​អគ្គិសនី ដែល ផលិត​បាន​នៅ​ទូទាំង​ប្រទេស​វៀតណាម៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។