Social Icons

Monday, November 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គោលដៅចំនួន ៤៧០ នៅបាងកក ត្រូវ​​​ទឹក​​ជន់​​លិច​​​ក្នុង​​ជម្រៅ​​​ជិត​​១​ម៉ែត្រ

ថៃ្ងទី ០៨ វិច្ឆាការ ឆ្នាំ២០១១
ដោយ មុំសុគន្ធា
រដ្ឋអំណាច​ក្រុងបាងកក​ បានឲ្យដឹងកាលពីថ្ងៃទី០៧ វិច្ឆិកា​ ម្សិលមិញថា មានគោលដៅ​ចំនួន​ ៤៧០ នៃទីក្រុង​នេះ បានជន់លិច​ក្នុងជម្រៅទឹក​ជិត១ម៉ែត្រ ធ្វើ​ឲ្យមនុស្ស​ចំនួន ៨០០.០០០ នាក់ រងផលប៉ះពាល់​ដោយផ្ទាល់។ គោលដៅ​សំខាន់ៗ​ស្ថិតនៅ​សង្កាត់ Saimai និង Klong Sam Wa ផ្នែកខាងជើងសង្កាត់ Nong Khaem, Bang Plad ផ្នែកខាងលិច​ និងសង្កាត់ Minburi ផ្នែកខាងកើត។
ដូច្នេះ​មកទល់ពេលនេះ គឺ​មានសង្កាត់ចំនួន​ ១៣/៥០ សង្កាត់ នៃរដ្ឋធានី​បាងកក ត្រូវបានទឹក​ជំនន់​វាយប្រហារ​ ​ហើយ​ចំនួន​នេះ នឹង​កើនឡើង​ អាស្រ័យ​ដោយទឹក​ជំនន់បន្តវាយលុក សំដៅ​មកកាន់​ចំណុច​កណ្តាល​ក្រុង ព្រមទាំង​គោលដៅ​សំខាន់ៗផ្សេងទៀត ដូចជា​ ស្តូប​អនុស្សាវរីយ៍​ជ័យជំនះ​ និងផ្លូវ​ហាយវ៉េ Rama II ។អនុប្រធាន​តំបន់​ឧស្សាហកម្ម​ Lat Krabang នៅប៉ែក​ខាងជើង​ក្រុងបាងកក​ លោក Somkit Tanwatanakul បាន​ឲ្យដឹងថា ទឹក​ជំនន់​បានវាយលុក​កៀកជាប់នឹង​តំបន់ឧស្សាហកម្ម​នេះប៉ុន្មាន​ថ្ងៃមកហើយៗ បច្ចុប្បន្ន​កម្ពស់ទឹក​បានឡើងដល់ ១,៥ម៉ែត្រ។ បើតាម​លោក Somkid ទោះប្រសិនបើសភាពការណ៍​ទឹក​នៅហូរធ្លាក់ចុះ​មក​ដូចពេលនេះ តំបន់​ឧស្សាហកម្ម​ នឹង​លំបាក​ឆ្លងផុតគ្រោះលិច​លង់ ទោះបី​ជាមានទំនប់​ការពារ​កម្ពស់​ ២,៦ម៉ែត្រ ក៏ដោយ។ រីឯនៅ​តំបន់ឧស្សាហកម្ម​ Bang Chan ជាប់គ្នានោះ សភាពការណ៍​ក៏មិនខុស​ប្លែកគ្នាប៉ុន្មានដែរ។

ភ្លៀង និង ទឹក​ជំនន់​ខុសប្លែកធម្មតា​ដែលអូសបន្លាយ​ពីខែ​ កក្កដា មកដល់ពេលនេះ បានធ្វើឲ្យខេត្ត​ចំនួន​ ៦៤/៧៧ របស់​ថៃត្រូវពន្លិច​ក្នុង​ទឹក។ មនុស្សតិចបំផុត ​៥០៦ នាក់​ បាន​ស្លាប់​ ២នាក់ បាត់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់​ជីវភាព​រស់នៅរបស់មនុស្សប្រមាណ​ ៩,៤ លាននាក់ និង​បង្កអន្តរាយ​សេដ្ឋកិច្ច​រាប់ពាន់លាន​ដុល្លារ។ ក្រៅពីនោះ ការដែលរោងចក្រ​រាប់ម៉ឹនត្រូវជន់លិច​ ធ្វើឲ្យ​មនុស្ស​ជាង​ ៦០០.០០០ នាក់ ធ្លាក់​ក្នុងសភាព​គ្មានការងារធ្វើ ៕



0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។