2011-10-08
នៅរសៀលថ្ងៃទី៨ ខែតុលា នេះ មន្ត្រីនគរបាលខែត្រកំពង់ឆ្នាំង បានចុះឆ្មក់ចូលក្នុងមណ្ឌលបណ្ដុះបណ្ដាលពលកររបស់ក្រុមហ៊ុន ធី អែន ភី (T&P) ដែលជាក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។រថយន្តពេទ្យចូលដឹកសាកសពស្ត្រីពលករដែលស្លាប់នៅក្នុងក្រុមហ៊ុននាំពលករទៅក្រៅប្រទេសឈ្មោះ ធី & ភី ខូអិធីឌី (T & P Co., Ltd.) នៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១។
ការចុះឆែកឆេរនេះ គេបានរកឃើញក្មេងស្រីអនីតិជនមិនទាន់គ្រប់អាយុចំនួន ១៧នាក់ ដែលគេចាក់សោបង្ខាំងនៅក្នុងបន្ទប់ ហើយសមត្ថកិច្ច និងព្រះរាជអាជ្ញាសាលាដំបូងខែត្រកំពង់ឆ្នាំង បាននាំក្មេងស្រីទាំងនោះទៅស្នងការដ្ឋាននគរបាលខែត្រ ដើម្បីសួរនាំ និងរង់ចាំភាគីក្រុមហ៊ុនចូលមកបំភ្លឺ និងដោះស្រាយទៅតាមផ្លូវច្បាប់។




0 comments:
Post a Comment