Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ឡើង​ដល់​២០៦​នាក់


ដោយ សុខ សេរី

2011-10-08
អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​ចាប់​ពី​ចុង​ខែ​សីហា មក​ដល់​ពេល​នេះ បាន​កើន​ឡើង​ដល់ ២០៦​នាក់​ហើយ។

ប្រជាពលរដ្ឋ​​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​នាំ​គ្នា​ឡើង​លើ​ដំបូល​ផ្ទះ​នៅ​ពេល​ដែល​​ទឹក​ជំនន់​កាន់​តែ​ហូរ​កួច​ខ្លាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១។
ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ស្រូវ​លិច​ទឹក​ជំនន់​មាន​ចំនួន​ជាង ៣១៨.០០០​ហិកតារ (បី​សែន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហិកតារ)។ ស្រូវ​ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់​មាន​ចំនួន​ជាង ១២០.០០០​​ហិកតារ (ដប់​ពីរ​ម៉ឺន​ហិកតារ)។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​មាន​ជាង ៣២.៦០០​គ្រួសារ (បី​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​រយ​ហិកតារ) នៅ​ក្នុង​ខេត្ត​ចំនួន​១៧។
តាម​ប្រភព​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ថា ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​កម្ពុជា មាន​ដូចជា​អង្ករ និង​សម្ភារៈ​មួយ​ចំនួន​ដែល​មាន​តម្លៃ ៣០​ម៉ឺន​ដុល្លារ​អាមេរិក នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ទី​៨ ខែ​តុលា​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។