Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជា មុនី ស្វែង​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី ឲ្យ​ម្ចាស់​រោងចក្រ​ M&V4 ទទួល​យក​កម្មករ​ដែល​បាន​បញ្ឈប់










កម្មករកម្មការិនីរោងចក្រ M&V4 ធ្វើកូដកម្មនៅខាងមុខរោងចក្រ

ច័ន្ទ 10 តុលា 2011 10:26 AM |

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី១០ តុលា​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​រោងចក្រ M&V4 ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ឆ្នាំង ទទួល​យក​កម្មករ កម្មការិនី​ចំនួន​២០​នាក់​ដែល​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

លិខិត​របស់​លោក ជា មុនី ដែល​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា កន្លង​ទៅ និយោជក​រោងចក្រ M&V4 ដែល​មាន​ទីតាំង​នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង បាន​បញ្ឈប់​កម្មករ កម្មការិនី​ចំនួន​២០​នាក់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ និង​មិន​ស្រប​តាម​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​របស់​ប្រទេស​កម្ពុជា​ឡើយ។ ដោយ​លិខិត​បន្ត​ថា ការ​ដែល​និយោជក​រោងចក្រ M&V4 សម្រេច​បញ្ឈប់​កម្មករ កម្មការិនី​ចំនួន​២០​នាក់​នេះ គឺ​បន្ទាប់​ពី​កម្មករ កម្មការិនី​ទាំង​នោះ បាន​រួម​គ្នា​បង្កើត​សហជីព​សេរីកម្មករ​នៅ​ក្នុង​រោងចក្រ​នេះ ក្នុង​គោល​បំណង​ដើម្បី​ធ្វើការ​តវ៉ា​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ព្រោះ​រោងចក្រ​នេះ​នា​ពេល​កន្លងមក​តែង​មាន​កម្មករ កម្មការិនី​ដួល​សន្លប់​ពេល​បំពេញ​ការងារ​ជា​រឿយៗ។
លិខិត​បាន​បន្ថែម​ថា ចំពោះ​បញ្ហា​នេះ សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​ធ្វើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​ការងារ​កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០១១​រួច​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល នៃ​ការ​ឆ្លើយ​តប ឬ​វិធាន​ការ​អ្វី​ជា​វិជ្ជមាន​ទេ។ នៅ​ទី​បំផុត​កាល​ពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០១១ សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​កំណត់​កាល​បរិច្ឆេទ​ជូន​ដំណឹង​ធ្វើ​កូដ​កម្ម​ទៅ​និយោជក​រោងចក្រ M&V4 តែ​ម្តង ហើយ​ពេល​នេះ​ក្រុម​កម្មករ កម្មការិនី​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ឡើយ ដើម្បី​ទាមទារ​ឲ្យ​និយោជក​រោងចក្រ​ទទួល​យក​កម្មករ កម្មការិនី​ដែល​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ច្បាប់​នោះ បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ ស្រប​តាម​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ចុង​បញ្ចប់​នៃ​លិខិត លោក ជា មុនី បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ជួយ​អន្តរាគមន៍​ឲ្យ​និយោជក​រោងចក្រ M&V4 ទទួល​យក​កម្មករ កម្មការិនី​ដែល​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ច្បាប់​បាន​ចូល​ធ្វើ​ការងារ​វិញ និង​សូម​ឲ្យ​និយោជក​រោងចក្រ​នេះ បញ្ឈប់​ការ​រើស​អើង​សិទ្ធិ​សេរីភាព​សហជីព៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។