ច័ន្ទ 10 តុលា 2011 11:15 AM | មាសមុន្នី
មានការប៉ះទង្គិចគ្នាមួយប្រាវ ជាមួយប៉ូលីសនៅព្រឹកថ្ងៃចន្ទទី១០តុលានេះ ខណៈដែលកម្មកររោងចក្រកាត់ដេរM&V4ក្នុងខេត្តកំពង់ឆ្នាំង ប្រមាណ៥ពាន់នាក់ បានបន្តធ្វើកូដកម្ម ។ ជាការប៉ះទង្គិចដែលផ្ដើមពីការគ្រវែងថង់ទឹកកក ទៅប៉ះប៉ូលីស។
លោក អ៊ុក ខេន មន្ត្រីសហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រM&V4 បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា ” ដោយសារការខឹងសម្បារ កម្មករបានចោលថង់ទឹកកក សល់ពីទឹកអំពៅ ទៅលើប៉ូលីស ។ ហើយប៉ូលីសដែលមានគ្នាប្រមាណពី៥០ទៅ៦០នាក់ បានក្របួចកអាវកម្មរូបនោះ , ប៉ុន្តែត្រូវបានកម្មករ ប្រតាយប្រតប់ ព្រួតទាញកម្មករដែលប៉ូលីសក្របួចនោះ បានមកវិញហើយ..”។
លោក ខេន បានបន្តឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ កម្មកររោងចក្រប្រមាណ៥ពាន់នាក់ នៅតែបន្តធ្វើកូដកម្មយ៉ាងក្ដៅគគុក ដោយពុំទាន់មានដំណោះស្រាយអ្វីពីថៅកែរោងចក្រ ក៏ដូចជាភាគី ពាក់ព័ន្ធឡើ យ។
កូដកម្មរបស់កម្មកររោងចក្រនេះ ដែលចាប់ផ្ដើមកាលពីសប្ដាហ៍មុន គឺដើម្បីទាមទារគឺដើម្បីឲ្យថៅកែរោងចក្រគោរពគោលការ៨ចំណុច ដែលមានចែងក្នុងច្បាប់ការងារ និងទាមទារ ឲ្យ កម្មករនិងតំណាងសហជីពប្រមាណ២០នាក់ ដែលភាគីរោងចក្របានបណ្ដេញចេញដើម្បីឲ្យពួកគេបានចូលធ្វើការវិញ៕

0 comments:
Post a Comment