Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រដ្ឋាភិបាល​ប្រកាស​អាសន្ន​អំ​ពី​ការ​អាច​បាក់​ដី



ទឹកជំនន់ដែលបានគម្រាមកំហែងខេត្តចំនួយ១៧របស់កម្ពុជា

ច័ន្ទ 10 តុលា 2011 9:28 AM |  

បន្ទាប់​ពី​ការ​ជន់​លិច ដែល​បណ្ដាល​ឲ្យ​​មនុស្ស​យ៉ាង​ហោច​ណាស់​២០៧​នាក់​ស្លាប់ រដ្ឋាភិបាល ប្រទេស​កម្ពុជា​បាន​ប្រកាស​អាសន្ន​​ពី​ការ​អាច​បាក់​និង​ស្រុត​ដី ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ រង​គ្រោះ​ជា​ថ្មី​ទៀត​​ក្នុង​មូលហេតុ​ដដែល​នេះ។



ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​​របស់​រដ្ឋាភិបាល បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​របស់ ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៏ ដោយ​​បាន​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំង​អស់​ថា ទឹក ទន្លេ​មេគង្គ ទន្លេសាប និង ទន្លេ​បាសាក់ បាន​ចាប់​ផ្ដើម​ស្រក​ចុះ​ពី​មួយ​ថ្ងៃ ​​ទៅ មួយ​ថ្ងៃ ហើយ នោះ​ជា​មូល​ហេតុ ដែល​បណ្ដាល​ឲ្យ​ច្រាំង​ទន្លេ​ងាយ​បាក់​ស្រុត ។ ដោយ​បាន​បញ្ជាក់​​ថា ” ស្ថាន​ភាព​ច្រាំង​ទន្លេ បច្ចុប្បន្ន ដែល មាន​សភាព​​សើម ទន់ ដោយ​សារ​ការ​ត្រាំ​ទឹក​ជំនន់ ជា​យូរ​មក​ហើយ​នោះ​វា អាច​ងាយ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ ប្រឈម​និង​ការ​បាក់​ស្រុត​ចុះ ក្នុង​កម្រិត​ខ្ពស់​ជាង​ពី​ពេល​ទឹក​ឡើង ។
ញឹម វណ្ណដា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​ដែលធ្វើ​នៅ​ទីស្នាក់​ការ​របស់ខ្លួន​ក្នុង​ខណ្ឌទួល​គោក​នា​ព្រឹកថ្ងៃចន្ទទី១០​តុលា​នេះថា ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​២០៧នាក់​​​ស្លាប់​ , គ្មាន​អ្នក​បាត់​ខ្លួន​ទេ , ហើយ​ជាង​​​​១លាន​នាក់​ទទួល​រង​ផល​ប៉ះពាល់ ។ ក្នុង​នោះ​អ្នក​ស្លាប់ ម្នាក់ៗ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ប្រាក់​​៥០០​ដុល្លារ ដល់​ក្រុម​គ្រួសារ​របស់​គេ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។