Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជ្ញាធរ​រារាំង​ការ​ធ្វើកូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង

សៅរ៍ 08 តុលា 2011 9:28 AM  

សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​នេះ ព្រះរាជ​អាជ្ញា និង​ចៅហ្វាយ​ខេត្ត​កំពង់ឆ្នាំង ព្រម​ទាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់ បាន​ធ្វើ​ការ​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​រោងចក្រ M&V ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន​ឡើយ ដោយ​ហៅ​ការ​ធ្វើ​កូដកម្ម​នេះ​ថា មាន​​លក្ខណៈនយោបាយ។
មន្រ្តី​សហជីព​បាន​និយាយ​ថា ការ​រារាំង​កម្មករ​មិន​ឲ្យ​ធ្វើ​កូដកម្ម​របស់​ព្រះរាជអាជ្ញា និង​ចៅហ្វាយ​ខេត្ត​កំពង់ឆ្នាំង​នេះ គឺ​ជា​គាំទ្រ​ថៅកែរោងចក្រ​ដែល​ធ្វើ​បាបកម្មករ កម្មការិនី ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​កម្មករ កម្មការិនី​ឡើយ។
គួរ​រំលឹកថា ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​មក កម្មករ​រោងចក្រ M&V ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ​ជាង​៤ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​យល់​ព្រម​នូវ​លក្ខខណ្ឌ​ចំនួន​៨​ចំណុច ដែល​ក្នុង​នោះ​រួម​មាន​ ការទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​២៣​នាក់​ដែល​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ កែ​ប្រែ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​​ផង​ដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។