Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ហោ​ ណាំហុង ប្រាប់​ទូត​បារាំង​ថា ការ​ចោទ​ឬ​មិន​ចោទ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​គឺ​ជា​សិទ្ធ​របស់​កម្ពុជា

ពុធ 05 តុលា 2011 9:44 AM |    

ពេល​នេះ​វា​​បាន​បង្ហាញ​ច្បាស់​ហើយ​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ពុំ​មាន​សិទ្ធិ​អ្វី​ទាំង​អស់​ក្នុង​ការ​ចាត់​វិធានការ​ទៅ​លើ​អតីត​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​​​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ដល់​​ជន​រង​គ្រោះ​កម្ពុជា ខណៈ​ប្រ​មុខការ​ទូត​ខ្មែរ​កាល​ពី​ម្សិលមិញ​បាន​​ប្រាប់​ទូត​បារាំង​ថា ការ​ចោទ​ឬ​មិន​ចោទ​​ប្រកាន់​លើ​អតីត​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​​ទៀត គឺ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា​។
ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ
ដោយ​ត្រូវ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​​ជំនួស​ឪពុក​របស់​ខ្លួន បន្ទាប់​ពី​ជំនួប​រវាង ហោ ណាំហុង ​​     រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​និង​ឯក​អគ្គ​រដ្ឋ​ទូត​បារាំងCristian ConnanនិងCharles-Henri Brosseauអនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រសួង​ការ​បរទេស​បារាំង​ស្តី​​ពី​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​សម្រាប់​សាលាក្ដី​នោះ ហោ សុធន​ ដែល​មាន​តួនាទី​ជា​លេខា​​អចិន្ត្រៃយ៍​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ថ្លែង​ថា ” អំពី​បញ្ហា​ចាប់​ខ្លួន​មេ​ដឹក​​នាំ​ខ្មែរ​ក្រហម​បន្ថែម នេះ​គឺ​ជា​បញ្ហា​របស់​កម្ពុជា ។ប្រ​សិន​បើ​យើង​ចេះ​តែ​ចាប់​ខ្លួន មេដឹកនាំ​ខ្មែរ​ក្រហម​​បន្ថែម​​ទៀត​នោះ តើ​យើង​អាច​បង្រួប​បង្រួម​និង​អភិវឌ្ឍន៍​កម្ពុជា​បាន​ដោយ​របៀប​ម៉េច ? បញ្ហា​នេះ​ត្រូវ​តែ​សម្រេច​ដោយ​កម្ពុជា។វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​កម្ពុជា ហើយ​ពុំ​
អាច​​មាន​ប្រទេស​​ផ្សេង​​ទៀត​ប្រាប់​កម្ពុជា​ថា​​ត្រូវ​ធ្វើ​ដូច​ម្ដេច​នោះ​ទេ “។
សេចក្ដី​ថ្លែង​នេះ បាន​ធ្វើ​ឡើង​​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​រិះគន់​​យ៉ាង​ជូរចត់​​ពី​អង្គការ​សិទ្ធិ​មនុស្ស យូ​មែន​រ៉ាយ​វ៉ច ពី​កង្វះ​ខាត​ឯករាជ្យ ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល  និង​ទាមទារ​ឲ្យ​ដក​ចៅក្រម​ពីរ​រូប​របស់​សាលា​ក្ដី​នេះ​ចេញ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។