Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ភាព​ក្រីក្រ​បាន​ធ្វើ​ឲ្យ​កុមារ​ខ្មែរ​ម្នាក់​​បៅ​ដោះ​គោ​ជំនួស​ដោះ​ម្ដាយ

សៅរ៍ 08 តុលា 2011 1:08 PM | 

បើ​ទោះ​បី​ជា​ប្រទេស​ភាគ​ច្រើន​​ នៅ​លើ​ពិភព​លោក​បាន​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ​កុមារ​ជា​មួយ​ការ​ចាត់​ទុក​កុមារ​ថា ជា​អ្នក​បន្ត​វេន​​ប្រកប​​ដោយ​ក្ដី​សង្ឃឹម​​ក្ដី សម្រាប់​ប្រទេស​កម្ពុជា​គេ​នៅ​តែ​កត់​សម្គាល់​ឃើញ​ថា សិទ្ធិ​របស់​កុមារ​ហាក់​ពុំ​ទាន់​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​​​ឡើយ​។
កុមារ៉ា ថា សុផាត កំពុងបឺតទឹកដោះពីគោ (រូប៖ Reuters)
ដោយ​សារ​កត្តា​ជីវ​ភាព បាន​បង្ខំ​ឲ្យ​ឪ​ពុក​ម្ដាយ​មួយ​ចំនួន នៅ​តាម​ជន​បទ ផ្ញើ​កួនៗ​របស់​គេ​នឹង​ជីដូន ហើយ​ខ្លះ​រហូត​ដល់​ចាក់​សោរ​ទុក​​ក្នុង​បន្ទប់ ពេល​ខ្លួន​ទៅ​ធ្វើ​ការ ដែល​ធ្វើ​ឲ្យ​កុមារ​ទាំង​នោះ​បាត់​បង់​ភាព​កក់​ក្ដី​ពី​ឪពុក​ ម្ដាយ និង​អាហារូបត្ថម្ភ​។ ជាង​នេះ​ទៀត កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្រៀវ​ស្រើប  បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​ស​ម្លេង​សហរដ្ឋ​អាមេរិក​ផ្នែក​ភាសាខ្មែរ​ដែល​ថា កុមារ​ខ្មែរ​អាយុ​១៨ខែ​ម្នាក់​នៅ​ខេត្ត​សៀម​រាប បាន​បៅ​ដោះ​គោ​ជំនួស​ដោះ​ម្ដាយ​ ខណៈ​ដែល​ម្ដាយ​របស់​គេ​ ទៅ​បំរើ​ការងារ​នៅ​​ប្រទេស​ថៃ។
លោក អុំ អឿន ជីតា​របស់​កុមារ​រូប​នោះ​បាន​និយាយ​ថា ក្មេង​នេះ​​បៅ ដោះ​មេ​គោ​កាល​ពី​១​ខែ​មុន នៅ​ពេល​ដែល​ឪ​ពុក​ម្ដាយ​វា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ។ ដោយ​បន្ត​ថា ” វា​ឃើញ​កូន​គោ​មឹម​ មេ​វា វា​ចេះ​តែ​ដើរ​ចូល​ទៅ , ខ្ញុំ​ថា អា​អូន​ៗ ប្រយ័ត្ន​គោ​ជាន់​។ ខ្ញុំ​ស្មាន​​តែ​​វា​នៅ​ស្ងៀម ខ្ញុំ​ងាក​ទៅ​ឃើញ​វា​ទៅ​ទប់​ជើង​គោ​មួយ​ចំហៀង​ វា​ចាប់​ផ្ដើម​ទាញ​ដោះ​គោ​មក ក៏​ មឹម..”។
ជា​ការ​ពិត​ណាស់​ការ​ព្រួយ​បារម្ភ​ពី​គ្រោះ​ថ្នាក់​ទៅ​លើ​កុមារ​នេះ មិន​មែន​​​​អាច​ត្រឹម​តែ​គោ​ជាន់​ប៉ុណ្ណោះ​ទេ ,តែ​វា​អាច​ចម្លង​មេរោគ​ផ្សេង​ពី​សត្វ​មក​ខ្លួន​របស់​វា  នៅ​ពេល​ដែល​ម្ដង​ម្កាល​គេ​ឮ​សូរ​​ក្រសួង​សុខាភិបាល​​​បាន​​ណែនាំ​ដល់​ម្ដាយ​របស់​ទារក ឲ្យ​លាង​ដោះ​ មុន​ពេល​បំបៅ​កូន ។ ចុះ​មេ​គោ​វា​មាន​ដែល​លាង​ដោះ​របស់​វា​ឯណា ?
(រូប៖ Reuters)
លោក ហែន ភារៈ វេជ្ជ​បណ្ឌិត​ប្រចាំ​គ្លី​និក រោគ​សើស្បែក​​មួយ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​ថា ការ​បឺត​យក​ទឹក​ដោះ​គោ​ដោយ​ផ្ទាល់​របៀប​នេះ ជា ដំបូង​អាច​បណ្ដាល​ឲ្យ​ក្មេង​នោះ​ប្រឈម​​និង​ជម្ងឺ​រាគ និង អាសន្នរោគ ដោយ​សា​តែ​ភាព​កខ្វក់​របស់​សត្វ​គោ ។” វា​អាច​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​វា​ជា​ទឹក​ដោះ​គោ​ស្រស់ ​​ដោយ​សា​តែ​ ដោះ​គោ​មិន​ស្អាត។ ព្រោះ​ជា​ធម្មតា​គោ​វា​ដេក​ក្រឡាប់​ចុះ​ឡើង​នឹង​ដី…”។
ចំណែក​លោក ចាន់ សូវ៉េត មន្រ្តី​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​វិញ​​ ​បាន​មើល​ឃើញ​ថា  វា​​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​កុមារ​​យ៉ាង​ធ្ងន់ធ្ងរ ដែល​ពួក​គេ​គួ​តែ​មាន​​​សិទ្ធិ​ទទួល​បាន​​ការ​ថែ​ទាំ​បីបាច់​ពី​ក្រុម​គ្រួសារ សហគមន៍ ក៏​ដូច​ជា​រដ្ឋាភិបាល ។តែ​រដ្ឋាភិបាល​ហាក់​ដូច​ជា​ពុំ​សូវ​ចាប់​អារម្មណ៍​ ចំពោះ​បញ្ហា​នេះ​ឡើយ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។