Social Icons

Saturday, October 15, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាគម​គ្រូ​បង្រៀន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​បំបាត់​អំពើ​ពុករលួយ

ដោយ ខែ សុណង  2011-10-15
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ចាត់​វិធានការ​បំបាត់​​អំពើ​ពុករលួយ ក្នុង​ការ​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​ឲ្យ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​គ្រូ​មធ្យម​សិក្សា​បឋម​ភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ នេះ។

នៅ​ក្នុង​លិខិត​មួយ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ បាន​សរសេរ​ថា សមាគម​នេះ​បាន​ទទួល​របាយការណ៍​ពី​សកម្មជន​សិស្ស និស្សិត ជា​បេក្ខជន និង​អាណាព្យាបាល​សិស្ស​ថា ក្នុង​ការ​ប្រឡង​នោះ​មាន​ករណី​ប្រកាស​ជា​មុន ទទួល​សំណូក​ចំនួន​ពី ១​ពាន់​ដុល្លារ ទៅ ១​ពាន់​៥​រយ​ដុល្លារ ដើម្បី​ប្រឡង​ជាប់ និង​មាន​ការ​រៀបចំ​សិស្ស​ពូកែ​មក​អែប​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន​អ្នក​ផ្ដល់​សំណូក ជាពិសេស​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្ត​ព្រៃវែង។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់​បន្ថែម​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​ដូច្នេះ ៖ «វា​មាន​ផល​ប៉ះពាល់​ច្រើន​នៅ​ពេល​ឲ្យ​អំពើ​ពុករលួយ​នៅ​តែ​យាយី​ក្នុង​វិស័យ​អប់រំ​នៅ​ពេល​ហ្នឹង​ហើយ ដែល​យើង​អាច​ទទួល​បាន​ធនធាន​មនុស្ស​ពិត​ប្រាកដ ប្រកប​ដោយ​ជំនាញ​ទេ។ អ៊ីចឹង​ហើយ​វា​មាន​ការ​លើក​ឡើង​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​អប់រំ ពី​សំណាក់​ធនាគារ​ពិភពលោក អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បើ​សិន​ជា​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ងើប​ឡើង​លឿន​ទាល់តែ​​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ទាន់​ពេល​ជុំវិញ​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ​នោះ»
គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង បាន​ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា បញ្ហា​នេះ​បាន​កើត​មាន​ជា​រៀងរាល់​ឆ្នាំ នៅ​រាល់​ពេល​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត ឲ្យ​ចូលរៀន​វគ្គ​បណ្ដុះ​បណ្ដាល​សម្រាប់​គ្រូ​មធ្យម​សិក្សា​បឋម​ភូមិ។ ហើយ​ថា សំណូក​នោះ​គឺ​គេ​សូក​ឲ្យ​មន្ត្រី​មន្ទីរ​អប់រំ និង​គ្រូ​បង្រៀន​ផ្ទាល់​តែ​ម្ដង។ គ្រូបង្រៀន​ទាំង​នោះមាន​កង្វល់​ថា បើ​មាន​អំពើ​សូកប៉ាន់​បែប​នេះ​មែន នោះ​និស្សិត​ក្រីក្រ​គ្មាន​ប្រាក់​​ឲ្យ​គេ និង​មិន​អាច​ប្រឡង​ជាប់​ឡើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។