Social Icons

Friday, October 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​លិច​ទឹក​នៅ​ខេត្ត​កំពង់ចាម​ប្រឈម​មុខ​ការ​ខ្វះ​ស្បៀង


2011-10-13
ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ចាម កំពុង​ជួប​ប្រទះ​ភាព​អត់​ឃ្លាន។
RFA/Den Ayuthyea
១៣-តុលា-២០១១៖ ជំរំ​រស់​នៅ​បណ្ដោះអាសន្ន​របស់​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​មក​កាន់​ទី​ទួល​មាន​សុវត្ថិភាព​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។
ប្រជាពលរដ្ឋ​​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​មក​រស់​នៅ​ទី​ទួល​សុវត្ថិភាព​ប្រមាណ ៧០​កន្លែង នា​ខេត្ត​កំពង់ចាម កំពុង​ប្រឈម​មុខ​ជាមួយ​ការ​លំបាក​ប្រចាំ​ថ្ងៃ ដោយសារ​ទឹក​ជំនន់​លិច​ត្រាំត្រែង​យូរ​ពេក ហើយ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​​​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគេ។ 
ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដែល​​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​បាន ១​ថ្ងៃ​សម្រាប់​តែ​១​ថ្ងៃ
កំពុង​រក​អង្ករ​ច្រក​ឆ្នាំង​​ពុំ​បាន។ ពួក​គេ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់។
ប្រជាពលរដ្ឋ​បន្ថែម៖ «ខ្វះខាត​តាំង​ពី​ស្បៀង​រហូត​ដល់​រោង​គោ​រក​អី​ប្រក់​គ្មាន​ទេ។ អណ្ដែត​តាម​ទឹក ខ្វះ​សព្វ​គ្រប់។ ខ្វះខាត​អង្ករ និង​ថ្នាំពេទ្យ។ ខ្ញុំ​អរគុណ​ណាស់​បើ​បាន​ជួយ ខ្ញុំ​អរ​មួយ​ជីវិត»។ 
ពលរដ្ឋ​បន្ត​ថា បច្ចុប្បន្ន​ពួកគាត់​ប្រឈម​ការ​ខ្វះ​ស្បៀង​ក្នុង​អំឡុង​ពេល​ទឹក​ជំនន់។ ប៉ុន្តែ​នៅ​ក្រោយ​ទឹក​ស្រក​ពួកគាត់​ក៏​ប្រឈម​នឹង​ការ​ខ្វះ​​លំនៅឋាន​រស់​នៅ​ថែម​ទៀត ព្រោះ​ផ្ទះ​របស់​ពួកគាត់​ត្រូវ​ទឹក​ជំនន់​បំផ្លាញ​អស់​គ្មាន​សល់។
ទាក់ទង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ លោក ហ៊ុន ណេង ជា​អភិបាល​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា កាកបាទ​ក្រហម​ខេត្ត និង​រដ្ឋាភិបាល បាន​ត្រៀម​អង្ករ​ជាង ៣០០​តោន សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​ការ​អត់​ឃ្លាន។
លោក​បន្ត​ថា ការ​ចែក​ស្បៀង​ទៅ​ដល់​ពលរដ្ឋ​លិច​ទឹក អាជ្ញាធរ​ផ្ដល់​ជូន​ចំពោះ​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​​ជម្លៀស​ពី​លំនៅ​មក​​រស់​នៅ​លើ​ទី​ទួល​សុវត្ថិភាព ហើយ​ជា​ជន​ក្រីក្រ​ពិត​ប្រាកដ។ 
លោក ហ៊ុន ណេង បន្ថែម៖ «យើង​ដោះស្រាយ​បន្ត​បន្ទាប់ ឥឡូវ​គឺ​កាកបាទ​ក្រហម​ខេត្ត​បាន​ទិញ​ជាង ១០០​តោន ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន ២០០​តោន​ទៀត។ យើង​ចែក​ជូន​បង​ប្អូន​គឺ​សំដៅ​លើ​ទី​ទួល​មាន​សុវត្ថិភាព។ ឥឡូវ​យើង​កំពុង​តាម​ចែក​ដល់​ពលរដ្ឋ​ដែល​ទៅ​ជ្រក​នៅ​តាម​ផ្ទះ​បង​ប្អូន​ប្រមាណ ១​ពាន់​គ្រួសារ​ទៀត»។ 
លោក ហ៊ុន ណេង បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ​ឆ្នាំ​២០១១ បាន​បណ្ដាល​ឲ្យ​ស្រុក​ចំនួន ៨ ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​លិចលង់ និង​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ត្រូវ​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន ៧០​ទីតាំង​ផ្សេង​គ្នា។
ទឹក​ជំនន់​ក៏​បាន​បំផ្លាញ​ផ្ទះ​អស់​ជាង ៨០​​​ខ្នង និង​បាន​សម្លាប់​មនុស្ស​ជិត ៥០​នាក់ ព្រមទាំង​បាន​បំផ្លាញ​ផ្ទៃ​ដី​កសិកម្ម​ដំណាំ​ស្រូវ​​កសិករ​​​ជាង ១​ម៉ឺន​៥​ពាន់​ហិកតារ។ លោក​បន្ត​ថា សម្រាប់​ពលរដ្ឋ​រង​គ្រោះ​បាត់បង់​ផ្ទះសម្បែង​ពី​គ្រោះ​ទឹក​ជំនន់ អាជ្ញាធរ​កំពុង​ពិនិត្យ​តាម​លទ្ធភាព​ជាក់ស្ដែង ដើម្បី​សាង​សង់​ជម្រក​ជូន​ពួកគាត់​ឡើង​វិញ បន្ទាប់​ពី​ទឹក​ជំនន់​បាន​ស្រក៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។