- Sunday, 09 October 2011 16:06
- ប៊ុត រស្មីគង្គា
- ភ្នំពេញៈ លោក ប៊ិន វណ្ណៈ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា បុរសជនជាតិវៀតណាមអាយុ ២១ឆ្នាំម្នាក់ ត្រូវបានតុលាការខេត្តពោធិ៍សាត់ចោទប្រកាន់កាលពីថ្ងៃសៅរ៍ម្សិលមិញ ពីបទរំលោភសេពសន្ថវៈកុមារីអាយុ ១៣ឆ្នាំម្នាក់នៅឃុំកំពង់ហ្លួង ស្រុកក្រគរ។ អធិការនគរបាលរូបនេះ បានឲ្យដឹងបន្ថែមថា បុរសវៀតណាមឈ្មោះ ង្វៀន យ៉ាងមុយ ត្រូវបានតុលាការខេត្តចោទប្រកាន់កាលពីថ្ងៃទី០៨ ខែតុលា ពីបទរំលោភកុមារីអនីតិជនអាយុក្រោម ១៥ឆ្នាំ។ ជនជាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី០៧ ខែតុលា នៅវេលាម៉ោង ២កន្លះ នៅឯផ្ទះរបស់គេ បន្ទាប់ពីជនជាប់ចោទបានរំលោភយ៉ាងកម្រោលលើជនរងគ្រោះ នៅភូមិទី ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ។ លោកថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ជនជាប់ចោទត្រូវបានចាប់ខ្លួនផ្អែកតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ បន្ទាប់ពីជនជាប់ចោទរំលោភជនរងគ្រោះបានសម្រេចនៅឯផ្ទះជនរងគ្រោះ»។
Sunday, October 9, 2011Print PDF
តុលាការចោទប្រកាន់បុរសវៀតណាមម្នាក់រំលោភសេពសន្ថវៈកុមារី
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment