Social Icons

Monday, October 10, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សហ​ចៅក្រម​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដាក់​ពាក្យ​លាឈប់

ច័ន្ទ 10 តុលា 2011 4:28 PM

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរ​ក្រហម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយ​ថា លោក Siegried Blunk សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អន្តរជាតិ របស់​សាលាក្តី​នេះ​បាន​ដាក់​ពាក្យ​លាឈប់​ហើយ​ កាល​ពី​ថ្ងៃទី​០៨ តុលា កន្លង​ទៅ​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស់​ជាមួយ​ភាគី​រដ្ឋាភិបាល​កម្ពុជា ពាក់​ព័ន្ធ​នឹង​សំណុំរឿង​០០៣ និង​០០៤។
លោក Siegfried Blunk (រូប៖PPP)
ការ​លា​ឈប់​របស់​លោក Blunk នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កាល​ពី​សប្តាហ៍​មុន​បាន​អំពាវនាវ​ឲ្យ​រូប​លោក និង​លោក យូ ប៊ុនឡេង ដែល​សហចៅក្រម​ស៊ើប​អង្កេត​ក្នុង​សាលាក្តី​កូន​កាត់​អង្គការ​សហ​ប្រជាជាតិ​កម្ពុជា​នេះ លាលែង​ចេញ​ពី​តំណែង​ដោយ​សារ​តែ​ទង្វើ​ខុស​ឆ្គង និង​ច្បាប់​នៅ​ក្នុង​តុលាការ​នេះ។
សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្តោត​ទៅ​លើ​លោក Blunk និង​លោក យូ ប៊ុនឡេង ក៏​បាន​ធ្វើ​ការ​ស្តីបន្ទោស​ចំពោះ​ការ​សម្រេច​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​លោក ហ៊ុន សែន សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​លោកស្រី ជា លាង បាន​ខិតខំ​រារាំង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ ដោយ​អះអាង​ថា ជន​សង្ស័យ​ពុំ​ស្រប​នឹង​និយម​ន័យ នៃ​ពាក្យ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្រោម​ច្បាប់​របស់ អ.វ.ត.ក៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។