- Sunday, 09 October 2011 16:30
- ទេព និមល
- ស្រះកែវៈ ពលករខ្មែរចំនួន ៤នាក់ បានស្លាប់ និង ៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ខណៈពេលពួកគេធ្វើដំណើរទៅរកការងារធ្វើនៅទីនោះ។ នេះបើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេស។ លោក កុយ គួយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលករខ្មែរ ៤នាក់ ក្នុងនោះមានស្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៨នាក់ទៀតរងរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដែលដឹកពលករខ្មែរ និងរថយន្តថៃមួយគ្រឿង បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន។
Sunday, October 9, 2011
Print
PDF
ស្លាប់៤ របួស៨ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment