Social Icons

Tuesday, October 4, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការ​ផ្ដល់​ជំនួយ​បន្ទោស​រដ្ឋាភិបាល​ថា​ពុំ​បាន​ឆ្លើយ​តប​ត្រឹមត្រូវ​ចំពោះ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់


អង្គារ 04 តុលា 2011 9:03 AM |

ក្រុម​អង្គការ​ផ្ដល់​ជំនួយ សម្រាប់​អ្នក​រង​គ្រោះ​អាសន្ន​ដោយ​ទឹក​ជំនន់​បាន​ធ្វើ​ការ​ស្ដី​បន្ទោស​គណៈកម្មា​ធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​ថា​ ពុំ​បាន​ឆ្លើយ​តប​ត្រឹមត្រូវ​ចំពោះ​ជន​រងគ្រោះ​​ដោយ​ទឹក​ជំនន់ ខណៈ​ដែល​មាន​ការ​រក​ឃើញ​ថា ប្រាក់​ជាង​៥០លាន​ដុល្លារ​សម្រាប់​គាំ​ទ្រ​ដល់ជន​រង​គ្រោះ​ត្រូវ​បាន​ធ្វើ​ឲ្យ​យឺត​យ៉ាវ ។
ទឹកជំនន់ដែលកំពង់តែគម្រាមកំហែងខេត្តសៀមរាប
លោក Francis​​Perz អ្នក​នាំ​ពាក្យ​អង្គការ​Ox​fam ដែល​ជា​អង្គការ​ផ្ដល់​ជំនួយ​គ្រា​អាសន្ន​បាន​ថ្លែង​ថា ” អ្វី​
ដែល​ខ្ញុំ​ចង់​បាន គឺ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ផ្ដល់​គោលការណែនាំ​ស្ដី​ពី​ការ​តាម​ដាន​និង​ប្រមូល​ព័ត៌មាន​ អំឡុង​គ្រា​អាសន្ន​។​ភាព​ជា​អ្នក​ដឹក​នាំ​បែប​នេះ​សំខាន់​ណាស់ ” ។
ជា​មួយ​គ្នា​Ox​fam និង​អង្គការ​សង្គ្រោះ​កុមារ​ក៏​បាន​ដាក់​ការ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ឲ្យ​បាន​ឆាប់​នូវ​ប្រាក់​ចំនួន​៥៥​លាន​ដុល្លារ​ដែល​ខ្លួន​បាន​សន្យា​ផ្ដល់​ឲ្យ​អាជ្ញាធរ​ខេត្ត​នានា​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​កន្លង​ទៅ​ ដើម្បី​ជួយ​​​អាជ្ញាធរ​ មូលដ្ឋាន​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​ផ្ដល់​ជំនួយ ។
យោង​តាម​របាយការណ៍​របស់​កាកបាទក្រហម​កម្ពុជា​ ដែល​​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​បាន​រក​ឃើញ​ថា ខេត្ត​ចំនួន​១៦​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​១៦៣នាក់​ស្លាប់​ដោយ​លង់​ទឹក ។ ក្នុង​នោះ​ពលរដ្ឋ​​​២០៨.៦៥៧​រង​ផល​ប៉ះពាល់​ហើយ​​២៤.៤១៤គ្រួសារ​ទៀត​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ ។
លោក ឃឹម​ ភារម្យ អ្នក​សម្របសម្រួល​ផ្នែក​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​អង្គការ​សង្គ្រោះ​កុមារ​បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​នេះ​ខ្ញុំ​មិន​គិត​ថា រដ្ឋាភិបាល​មាន​គំនិត​ច្បាស់​លាស់​ក្នុង​​ការ​ផ្ដល់​​ប្រាក់​នេះ​ទេ ។ វា​នឹង​មិន​ឆ្លង​កាត់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទេ​ ដូច្នេះ​តើ​ពួក​គេ​សម្រប​សម្រួល​ផែន​ការ​នេះ​ដោយ​របៀប​ណា ? ”៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។