Social Icons

Tuesday, October 4, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

វិនិច្ឆ័យ​ទោស​មនុស្ស​៦​នាក់​ពី​បទ​បង្កើត​ចលនា​ប្រដាប់​អាវុធ​ខុស​ច្បាប់



ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​បាន​បើក​សវនាការ​កាត់​ទោស​បុរស ៦​នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​ចលនា​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ដែល​មាន​ឈ្មោះ​ថា​ «ចលនា​​កង​ទ័ព​សុវណ្ណភូមិ» នៅ​កម្ពុជា។
លោក ឌុច គឹមសន ប្រធាន​ចៅ​ក្រម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ថ្លែង​ថា ជា សារ៉ាន់ អាយុ ៤៩​ឆ្នាំ អតីត​សមាជិក​គណ​បក្ស​ សម រង្ស៊ី, លីវ សុខសុវណ្ណ អាយុ ៤៩​ឆ្នាំ អតីត​សមាជិក​គណ​បក្ស សម រង្ស៊ី, ជុំ វិស័យ ហៅ គ្រូ​ជ័យ កម្មករ​រ៉ែ, ផ្លត វី អាយុ ៦២​ឆ្នាំ គ្រូ​​ឱសថ​បុរាណ, យ៉ម ហេវ អាយុ ៤១​ឆ្នាំ កសិករ និង​ឈ្មោះ ពោត ផន អាយុ ៤៦​ឆ្នាំ កសិករ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១១ ពី​បទ​បង្កើត​ចលនា​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​នៅ​កម្ពុជា។
លោក​បន្ថែម​ថា បុរស​ទាំង ៦​នាក់​នេះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១១ នៅ​ភោជនីយដ្ឋាន​សេវិន​ប្រាយ ស្ថិត​នៅ​ខណ្ឌ​ទួលគោក នៅ​ពេល​អ្នក​ទាំង​នោះ​កំពុង​ជួប​ប្រជុំ​គ្នា​និយាយ​អំពី​ចលនា​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ និង​ការ​ជ្រើស​រើស​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​សម្រាប់​ចលនា​របស់​ពួក​គេ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។