Social Icons

Saturday, October 29, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការ​សហប្រជាជាតិ​ស្នើ​បេក្ខភាព​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​ជំនួស​លោក​ប្លាំង


       
ភាគី​អង្គការ​សហប្រជាជាតិ​របស់​សាលា ​ក្ដី​ខ្មែរ​ក្រហម ​បាន​ស្នើ​បេក្ខភាព​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ថ្មី​ជំនួស​​លោក ស៊ីហ្រ្វេដ ប្លាំង ដែល​បាន​ដាក់​ពាក្យ​លា​ឈប់​ពី​តួនាទី​នេះ ​កាល​ពី​ថ្ងៃ​ទី​៩តុលា ចំពោះ​អ្វី​ដែល លោក​បាន​អះអាង​ថា សាលាក្ដី​ពហុជាតិ​នេះ ត្រូវ​បាន​ជ្រៀតជ្រែក​ដោយ​រដ្ឋាភិបាល ។
លោកLaurentkasper Ansermet
លោក នេត្រ ភត្រា អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ពី​ភាគី​កម្ពុជា​បាន​ថ្លែង ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៏​នេះ​ថា អង្គការ​សហប្រជាជាតិ​បាន​ស្នើ​បេក្ខភាព​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង អន្តរជាតិ​ ​សញ្ជាតិ​ស្វីស គឺ​លោក ឡូរ៉ែន កាស្ព័រ អានសឺមីត(Laurent Kasper Ansermet) ជំនួស​លោក ស៊ីហ្រ្វេដ ប្លាំង(​Siegfried Blunk) សហ​ចៅក្រម​ស៊ើប​អង្កត​ជនជាតិ​អាល្លឺម៉ង់​ដែល​បាន​លា​ឈប់ ។
លោក ស៊ីហ្រ្វេដ ប្លាំង ដែល​នឹង​អស់​សុពលភាព​ទាំង​ស្រុង​ពី​សាលាក្ដី​នេះ នៅ​ថ្ងៃ​ទី​៣១តុលា បាន​ផ្ដើម​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ជា​មួយ​ការ​លា​ឈប់​របស់​លោក ពី​ការ​គម្រាម​កំហែង និង​ជ្រៀតជ្រែក​មក​លើ​​សាលា​ក្ដី​នេះ ដោយ​រដ្ឋាភិបាល​​​ ហើយ​បាន​ជម្រុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ខណៈ​ដែល​គេ​​ជឿ​ថា​ទំនង​ដោយ​សារ​ស្ថានភាព​ដូច​គ្នា​នេះ បាន​ធ្វើ​ឲ្យ​លោក ម៉ាហ្សែល ឡឺម៉ុង ពី​ប្រទេស​បារាំង ដែល​គ្រប់គ្រង​តួនាទី​​នេះ​​មុន​ លោក ប្លាំង សម្រេច ដើរ​ចេញ​ពី​​​សាលា​ក្ដី នោះ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។