Social Icons

Thursday, October 27, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សិស្ស​វិទ្យា​ល័យ ហ៊ុន សែន ក្រគរ​បន្ត​ដួល​សន្លប់ , ស្ថាប័ន​ជំនាញ​រក​មូល​ហេតុ​អត់​ទាន់​ឃើញ


       
រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ តុលា​នេះ តាម​សេច​ក្ដី​រាយ​ការ​ណ៏​ថា សិស្ស​វិទ្យា​ល័យ ហ៊ុន សែន ក្រគរ ជា​ច្រើន​នាក់​ទៀត​បាន​បន្ត​ដួល​សន្លប់ ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នក​សន្លប់ រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៏​ម្សិល​មិញ បាន​កើន​ដល់​២៧៣នាក់​ហើយ ។ ដោយ​​ស្ថាប័ន​នានា​មិន​ទាន់​កំណត់​បាន​ជាក់​លាក់​ថា សិស្ស​ដែល​ដួល​សន្លប់​នោះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​ឡើយ ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សិស្ស​វិទ្យាល័យ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង ភូមិ កណ្ដាល ឃុំ ក្បាលត្រាច ស្រុក ក្រគរ នេះ ​បាន​ដួល​សន្លប់​ជាង​១រយ​នាក់ ដែល​វា​បាន​ក្លាយ​ទៅ​ជា​ទិដ្ឋភាព​គួ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​លើក​ដំបូង នៅ​ពេល​ដែល​ករណី​នេះ​ គេ​ធ្លាប់​ឃើញ​មាន​ទៅ​លើ​តែ​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា  បណ្ដាល​មក​ពី​សារធាតុ​​គីមី​ពុល ដែល​ប្រើ​ប្រាស សម្រាប់​ការពារ​ក្រណាត់​នោះ។
ដោយ​ពុំ​មាន​ឧបករណ៍​សម្រាប់​ធ្វើ​ការ​ពិសោធន៍ ក្រុម​អាជ្ញាធរ​ខេត្ត ពោធិ៍សាត់ ដំបូង​ឡើយ បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ពំនូក​ភ្លើង ដែល​មាន​ដុត​នូវ​ឯក​សារ​ចាស់ៗ ថ្មពិល កំប៉ុង​ថ្នាំ​លាប​ផ្ទះ និង​កម្ទេច​សំរាម​ផ្សេង​ទៀត​ថា ​ជា​មូលហេតុ​ផ្ដើម​ឲ្យ​មាន​ការ​ពុល , អ្នក​ខ្លះ​បាន​និយាយ​ថា បណ្ដាល​មក​ពី​កង្វះ​អុក​ហ្សី​ហ្សែន ធ្វើ​ឲ្យ​ថប់​ដង្ហើម រួម​ទាំង​ការ​ភ័យ​ខ្លាច​តាម​គ្នា…។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ទាំង​នេះ​គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​ច្បោល​ៗ តាម​រយៈ​ការ​ឃើញ​ផ្ទាល់​ភ្នែក​ប៉ុណ្ណោះ ដោយ​ពុំ​ទាន់​មាន​​ការ​ធ្វើ​ពិសោធន៍​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ វិទ្យាសាស្ត្រ ថា ការ​ដួល​សន្លប់​នោះ បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី ឲ្យ​ប្រាកដ​ឡើយ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។