Social Icons

Monday, October 31, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្ពុជា​៖​ពួក​គេ​ក្បត់​យើង​គ្រប់​ជំហាន


       
ខាង​លើ​នេះ​គឺ​ជា​ចំណង​ជើង​នៃ​ របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​អន្តរជាតិ​​Human rights watch ស្ដី​ពី​ស្រ្ដី​និង​កុមារ​កម្ពុជា ដែល​ត្រូវ​បាន​​បំពាន​សិទ្ធ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ភ្នាក់​ងារ​បញ្ជូន​​ពលករ​ក្នុង​ស្រុក ។ របាយការណ៏​នេះ Human rights watch គ្រោង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា នា​ព្រឹក​ថ្ងៃ​ទី​១​វិច្ឆិកា​ស្អែក​នេះ​ហើយ ។
ស្រ្តីវ័យក្មេងកម្ពុជាកំពុងហាត់ការត្រៀមខ្លួនទៅធ្វើជាអ្នកជំនួយ ការមេផ្ទះនៅម៉ាឡេស៊ី
ដោយ​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​លិខិត​អញ្ជើញ​ ឲ្យ​​ចូល​រួម​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ដែល​ត្រូវ​បាន​គេ​ចែក​ដល់​​ក្រុម​អ្នក​រាយ​ការណ៏​ព័ត៌មាន​នា​ព្រឹកមិញ​ អង្គការ​នេះ បាន​ពិ​ពណ៌នា​ថា ​ចាប់​តាំង​ពី​​ឆ្នាំ​២០០៩​ គឺ​នៅ​ក្រោយ​ពេល​​ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី បាន​បញ្ឈប់​ការ​នាំ​ពលករ​របស់​ខ្លួន ទៅ​បម្រើ​ការ​ងា​តាម​ផ្ទះ ក្នុង​ប្រទេស​ម៉ាឡេស៊ី ពេល​នោះ​ភ្នាក់ងារ​នាំ​ពលករ នៅ​​ក្រៅ​ប្រទេស បាន​ងាក​មក​ជួល​ស្ត្រី​​កម្ពុជា​វិញ​។ ពេល​នោះ​ហើយ ដែល​ការ​ធ្វើ​ចំណាកស្រុក​របស់​ស្ត្រី និង​កុមារ​កម្ពុជា បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ហើយ​ស្ត្រី​និង​កុមារ​កម្ពុជា​ជាច្រើន បាន​ទទួលរង​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់​ភ្នាក់ងារ​នាំ​ពលករ​ក្នុង​ស្រុក​។ បន្ទាប់​មក ពួកគេ​ក៏​បាន​ទទួលរង​ការបំពាន​នៅឯ​កន្លែងធ្វើការ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៀត។
ការ​ផ្សព្វផ្សាយ​​​​​របាយការណ៍ ” កម្ពុជា៖គេ​ក្បត់​យើង​គ្រប់​ជំហាន​” ​គឺ​ស្រប​គ្នា​ដែល​កម្ពុជា​បាន​ដាក់​ចេញ​​នូវ​បម្រាម​យ៉ាង​ទន់​ជ្រាយ​មួយ កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​នេះ ក្នុង​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ចំពោះ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ជា​អ្នក​ជំ​នួយ​ការ​មេ​ផ្ទះ​នៅ​ប្រទេស​ ម៉ាឡេស៊ី បន្ទាប់​ពី​មាន​ការ​បុក​រុក​ខ្លាំង ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង ។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ការ​បញ្ជូន​ចេញ​ជា​មួយ​ការ​ ការ​ពារ យ៉ាង​ចេញ​​ពី​​ក្រសួង​ការងារ​នៅ​តែ​ត្រូវ​បាន​គេ​រក​ឃើញ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។