Social Icons

Thursday, October 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាគម​ខ្មែរ​ក្រោម​ព្រមាន​ដាក់​ញាតិ​ទៅ​កាន់​ស្ថាន​ទូត​បរទេស​បន្ទាប់​ពី​ស្ថាន​ទូត​យួន​បដិសេធ


បន្ទាប់​ពី​មាន​ការ​ច្រាន​ចោល​​ពី​ស្ថាន​ទូត​យួន​ មិន​ទទួល​យក​ញត្តិ​ ដែល​សម្ដែង​ការ​ព្រួយ​បារម្ភ ពី​ការ​បំពាន​សិទ្ធិ ​កាន់​​តែ​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​យួន ទៅ​លើ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម ​នៃ ទឹកដី​ដែល​ពេល​នេះ​កំពុង គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​យួន​នោះ ព្រឹក​មិញ សមាគម​ខ្មែរ​ក្រោម​មាន​គម្រោង​ជា​ថ្មី ដាក់​ញាតិ​ទៅ​កាន់​ស្ថាន​ទូត​យួន ជា​មួយ​ការ​ព្រមាន​ថា បើ​នៅ​តែ​បដិសេធ​​មិន​ទទួល​ទៀត​ នឹង បញ្ជូន​ទៅ​​កាន់​ស្ថាន​ទូត​នានា​ដែល​មាន​ទី​តាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ។


លោក យន្ត ថារ៉ូ ប្រធាន​មូលនិធិ​ជួយ​ជន​ក្រីក្រ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​របស់​ក្រុម​ខ្លួន​ថា នឹង​ត្រូវ​នាំ​ញាតិ​​ជា​ថ្មី ទៅ​ដាក់​នៅ​ស្ថាន​ទូត​វៀតណាម នា​ថ្ងៃ​សុក្រ​ស្អែន​នេះ ។ ហើយ​ប្រសិន​ បើ​​ស្ថាន​ទូត​វៀតណាម​មិន​​ទទួល​យក​ញាតិ​នេះ ទេ​អង្គការ សមាគម​ខ្មែរ​ក្រោម​នឹង​ដាក់​ញតិ​នេះ តាម​បណ្ដា​ស្ថាន​ទូត​នានា ឲ្យ​ជ្រាប​ពី​ការ​ព្រួយ​បារម្ភ របស់​ខ្មែរ​ក្រោម។
ញតិ​ដែល​ចុះហត្ថលេខា​រួម​គ្នា ដោយ​ អង្គការ-សមាគម ខ្មែរ​ក្រោម​​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​​ពី​ក្ដី​​ព្រួយ​បារម្ភ ចំពោះ​ការ​បាត់​បង់​ទំនៀមទម្លាប់ ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​ក្រោម ខណៈ​អាជ្ញាធរ​ទី​ក្រុង​ហាណូយ មាន​ផែន​ការ​ថ្មី​ តម្រូវ​​ឲ្យ​វត្ត​អារាម​ចំនួន​១៤០​លើ​ទឹក​ដី​កម្ពុជា​ក្រោម ប្រមូល យក​វត្ថុបុរាណ ទៅ​​រក្សា​ទុក ក្នុង​សារមន្ទីរ ​នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ​នោះ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។