
អតីតសមមិត្តនារីគឺ អ្នកស្រី ម៉ែន សំអន ដែលត្រូវបានផ្លាស់ប្ដូរតួនាទីពីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចអស់រយៈពេលជាង៣ឆ្នាំដោយចាប់ផ្ដើម កាលពីខែកញ្ញាឆ្នាំ២០០៨នោះ ឥឡូវបានវិលមកកាន់តំណែងដើមរបស់ខ្លួនវិញបន្ទាប់ពីមានការបោះឆ្នោតគាំទ្រ ដោយសមាជិកសភាពីបក្សប្រជាជនកាលពីថ្ងៃសុក្រម្សិលមិញជាមួយសម្លេង១០៩លើ១០១។
អ្នកស្រី សោម គឹមសួគ៌ ជារដ្ឋមន្ត្រីក្រសួងនេះ ត្រូវបានគាំទ្រ៨៨សម្លេង ឲ្យទៅកាន់តួនាទីជាប្រធានអាជ្ញាធរសវនកម្មជាតិជំនួសលោក អ៊ុត ឈន ប្រធានអាជ្ញាធរសវនកម្ម ចាស់ដែលផុតអាណត្តិ ។រួមទាំងការតែងតាំងអនុប្រធាន២រូបទៀតរបស់អ្នកស្រីគឺលោក ឆាយ គីម និងលោកសួន សុធី នៅក្នុងស្ថាប័នថ្មីនេះ។
ហ៊ុន សែន ដែលបានចូលរួមការពារសេចក្ដីស្នើរបស់ខ្លួន បានថ្លែងទៅកាន់អង្គសភាថា ការតែងតាំងអ្នកស្រី ម៉ែន សំអន ឡើងវិញ ឲ្យកាន់តួនាទីចំនួសអ្នកស្រី សោម គឹមសួគ៌ គឺដើម្បីឲ្យការងារនៅក្រសួងនេះ ប្រសើរឡើង ។ ដោយថា ” វាចាំបាច់ណាស់ ដើម្បីធានាដល់ប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាល ។
សម្រាប់តួនាទីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច
ហ៊ុន សែន ដែលបានចូលរួមការពារសេចក្ដីស្នើរបស់ខ្លួន បានថ្លែងទៅកាន់អង្គសភាថា ការតែងតាំងអ្នកស្រី ម៉ែន សំអន ឡើងវិញ ឲ្យកាន់តួនាទីចំនួសអ្នកស្រី សោម គឹមសួគ៌ គឺដើម្បីឲ្យការងារនៅក្រសួងនេះ ប្រសើរឡើង ។ ដោយថា ” វាចាំបាច់ណាស់ ដើម្បីធានាដល់ប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាល ។



0 comments:
Post a Comment