Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រដ្ឋាភិបាល​កម្ពុជា​ការពារ​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​

រដ្ឋសភា​កម្ពុជា


រដ្ឋសភា​កម្ពុជា
©បូណា

ដោយ ប៉ែន បូណា
អង្គភាព​​ព័ត៌មាន​​និង​​ប្រតិកម្ម​​រហ័ស​​របស់​​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​​ បាន​​បញ្ចេញ​​ប្រតិកម្ម​​នៅ​​ថ្ងៃ​​នេះ​​តប​​ទៅ​​នឹង​​ការ​​រិះគន់​​របស់​​កាសែត​​ថៃ​​​ ស្តីពី​​​សេចក្តី​​​ព្រាង​ច្បាប់​​​ស្តីពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ដ៏​​​ចម្រូង​​​ចម្រាស។​​ ​បើ​​យោង​​​តាម​​​ទីស្តី​ការ​​​គណៈ​​រដ្ឋមន្ត្រី​​ ​នៅ​​​មាន​​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ប្រហែល​​​៣០​​ភាគ​​រយ​​ប៉ុណ្ណោះ​​ដែល​​បាន​​និង​​ កំពុង​​បន្ត​​សកម្មភាព​​ជួយ​​ដល់​​ជន​​ក្រីក្រ​ ​​រីឯ​​អង្គកា​រ​ជាច្រើន​​ទៀត​​កំពុង​​ប្រែ​ក្លាយ​​កម្ពុជា​​ឲ្យ​​ទៅ​​ជា​​សង្គម​​ អនាធិបតេយ្យ​​ដែល​​ទាមទារ​​ឲ្យ​​មាន​​កា​រ​​គ្រប់​គ្រង។​
រដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​ជំហរ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​ជំហរ​នេះ​បាន​បង្ហាញ​ឡើង​តាម​រយៈ​ប្រតិកម្ម​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តប​ទៅ​នឹង​ការ​រិះគន់​របស់​កាសែត ​The Nation ​របស់​ថៃ។

កាសែត​ថៃ​ជា​ភាសា​អង់គ្លេស​ខាង​លើ​នេះ​បាន​បរិយាយ​ក្នុង​បទ​វិចារណកថា​របស់​ខ្លួន​ថា ចាប់​តាំង​ពី​ទសវត្សរ៍​៩០​មក​ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ធ្វើ​ការងារ​យ៉ាង​ច្រើន​ដើម្បី​ជួយ​សង្គម​កម្ពុជា​ដោយ​ផ្តោត​លើ​បញ្ហា​ដែល​រដ្ឋាភិបាល​មិន​សូវ​ចាប់​អារម្មណ៍។

​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ទាំង​នោះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​រុងរឿង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។ ​ប៉ុន្តែ ​ស្រាប់តែ​ឥឡូវ​នេះ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រញាប់​ប្រញាល់​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​រីក​សាយភាយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ទៅ​វិញ។ ​ក៏ដូច​ជា​ការ​រិះគន់​មួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ កាសែត ​The Nation​ បាន​ចាត់​ទុក​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា​ជា​រនាំង​រារាំង​ភាព​រុងរឿង​របស់​កម្ពុជា។
ប៉ុន្តែ​ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់ទុក​អត្ថាធិប្បាយ​បែប​នេះ​ថា​ ជា​រឿង​ខុស​ឆ្គង​យ៉ាង​ខ្លាំង។​

អង្គភាព​ប្រតិកម្ម​រហ័ស​មួយ​នេះ​បាន​ពន្យល់​ថា​ ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ ៣០០០ ​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ​មាន​តែ​ប្រហែល ​៣០​ ភាគរយ​ប៉ុណ្ណោះ​ដែល​កំពុង​តែ​បន្ត​គំរោង​ជួយ​ជន​ក្រីក្រ​កម្ពុជា ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ ​សេចក្តី​ថ្លែងការណ៍​បន្ត​ថា​ កម្ពុជា​មិន​ត្រឹមតែ​ជា​ឋានសួគ៌​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​ការ​រីក​សាយភាយ​នៃ​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​«សង្គម​អនាធិបតេយ្យ»​ទៀត​ផង។ នេះ​ជា​ហេតុផល​ដែល​តម្រូវ​ឲ្យ​មាន​ការ​គ្រប់គ្រង​ជា​ចាំបាច់។

អង្គភាព​ចំណុះ​ឲ្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដដែល​បាន​អះអាង​ទៀត​ថា​ សេចក្តី​ព្រាងច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​តាក់តែង​ឡើង​យ៉ាង​ហ្មត់ចត់ ​និង​បាន​អំពាវនាវ​ដល់​អង្គការ​ដែល​គេ​ចាត់​ទុក​ជា​«ក្ងាន​ដែល​មាន​ពង​មាស» ​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ឡើយ។ ​យ៉ាងណា​ក៏ដោយ ​កាសែត​ The Nation ​របស់​ថៃ​បាន​ពិពណ៌នា​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ដែល​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក ​និង​អាច​ជា​«ខ្លា»​អាស៊ី​មួយ​បន្ទាប់​ពី​មាន​កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទទួល​រងការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាច្រើន​។ យ៉ាងណា​ក៏ដោយ​ ក៏​រដ្ឋាភិបាល​ទំនង​ជា​មិន​ដក​ថយ​ឡើយ

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។