Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យើង​កំពុង​គោរព​ឃាត​ក​ទេ​ដឹង ?


សុក្រ 07 តុលា 2011 3:47 PM |  

រឿងរ៉ាវ​ឃាតកម្ម ​ដ៏​ព្រៃ​ផ្សៃ​កាល​ពី​ជា​១២ឆ្នាំ​មុន ទៅ​លើ​តារា​ភាពយន្ត​ល្បី​ឈ្មោះ គឺ ​អ្នក​ស្រី ពិសិដ្ឋ ពិលីកា​ ពុំ​ទាន់​ត្រូវ​បាន​គេ​រក​យុត្តិធម៌​ឲ្យ​នៅ​ឡើយ​ទេ , វា​ហាក់​ដូច​ជា​ត្រូវ​បាន​កប់​ជិត​ឈឹង​​ដោយ​រដ្ឋាភិបាល​ខ្មែរ ។ ប៉ុន្តែ​ការ​ស្លាប់​នេះ​ វា​នៅ​តែ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​អ្នក​ដែល​បាន​ស្គាល់​នាង​​តាម​រយៈ​ភាព​យន្ត​​នៅ​តែ​ចង​ចាំ​ជា​និច្ច និង​ទាមទារ​មាន​ការ​ចាប់​ខ្លួន​ឃាត ក និង​ អ្នក​ពាក់ព័ន្ធ​យក​មក​កាត់​ទោស​តាម​ច្បាប់ ។ ដើម្បី​អ្វី​ដែល​គេ​យល់​ថា ជា​ការ​រក​យុត្តិធម៌​ឲ្យ​ដល់​តារា​ភាពយន្ត​រូប​នេះ និង​ការ​រំលាយ​នូវ​រនាំង​​វប្បធម៌​​​និទណ្ឌភាព​ ​ក្នុង​ប្រទេស​ កម្ពុជា។

ឥឡូវ​នេះ​និន្នាការ​ ទៅ​រក​ការ​បង្ហាញ​ការ​ពិត​មួយ លើ​សំណុំរឿង​នេះ ហាក់​ដូច​ជា​ត្រូវ​បាន​លេច​ចេញ​ជា​បណ្ដើរ​ៗ​ហើយ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ដោយ​ត្រង់​ៗ ជា​​សាធារណៈ​ពី​សំណាក់​មេ​ដឹក​នាំ​​ដឹក​​​គណបក្ស​ប្រឆាំង ថា​អ្នក​ស្រី ​ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន ដែល​ធ្លាប់​ជា​សមមិត្តនារី ផ្នែក​ពេទ្យ របស់​ខ្មែរ​ក្រហម នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។
នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​​លោក​ សម រង្ស៊ី បាន​លើក​ឡើង​ថា ” ខ្ញុំ​និង​ចោទ​ភរិយា លោក ហ៊ុន សែន ថា​បាន​សម្លាប់​ពិសិដ្ឋ ពិលីកា ។ ខ្ញុំ​មាន​ឯកសារ សាក្សី និង​ភស្តុតាង​ច្រើន​ណាស់​ទាក់ទង​នឹង​រឿង​នេះ…”។
អ្នក​ស្រី ពិសិដ្ឋ ពិលីកា ជា​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ​និង​​ជា​តារា​ភាពយន្ត​ដែល​គេ​ដឹង​ថា ​មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់​ជា​មួយ ហ៊ុន សែន ត្រូវ​បាន​ឃាត​ក​មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​៣កក្កដា ឆ្នាំ ១៩៩៩ ។ ក្រោយ​មក​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៦​កក្កដា ​ទស្ស​នាវដ្ដី​​បារាំង​​ឈ្មោះ Lexpressបាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​កំណត់​ហេតុ​របស់​អ្នក​ស្រី​​​ស្តី​ពី​ទំនាក់​ទំនង​និង​ការ​ជួប​គ្នា​ជា​មួយ ហ៊ុន សែន ដែល​មាន​ ហុក ឡងឌី ជា​មេ​អណ្តើក និង ​កំណាព្យ​​ស្នេហា​ដែល​សរសេរ ​ផ្ទាល់​ដៃ​​ដោយ​នាយក​រដ្ឋមន្ត្រី​រូប​នេះ ។ថែម​លើ​នេះ​ទៀត គឺ​ការ​​បញ្ជាក់​​​នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​​​ ពី​ការ​ប្រាប់​របស់ ហុក ឡងឌី ថា​រឿង​​​របស់​​គេ​និង ហ៊ុន សែន បាន​ដឹង​​ដល់​ជំទាវ​ធំ , សំដៅ ទៅ​លើ​អ្នក​ស្រី ប៊ុន រ៉ានី។នៅ​ក្នុង​កិច្ច​​សម្ភាសន៏​​​ លោក ​សម រង្ស៊ី​ បាន​លើក​ឡើង​ថា ” ហ៊ុន សែន បិទ​ភ្នែក បើក​ដៃ​ឲ្យ​សម្លាប់​សហាយ​ខ្លួន…​”​។
រឿង​នេះ​ត្រូវ​បាន​ដឹង​ឮ ជា​សាធារណៈ​ក្នុង​ស្រទាប់​សាធារណៈ​ជន​ខ្មែរ ហើយ​​ត្រូវ​បាន​​គេ​ជឿ​ថា​អ្នក​ស្រី ​ប៊ុន រ៉ានី​ គឺ​ជា​គោល​ដៅ​នៃ​ការ​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ ឃាតកម្ម​លើ​តារា​ភាពយន្ត​ល្បី​ឈ្មោះ​រូប​នេះ ។ វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឡាក់​ប្រឡូស និង គួ​ឲ្យ​​ស្អប់​ខ្ពើម​​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ដែល​គេ​ធ្លាប់​ឃើញ​ពួក​​ពេទ្យ​​របស់​​ខ្មែរ​ក្រហម ដែល​មាន​​ចិត្ត​យង់​ឃ្នង ចាក់​ថ្នាំ​សម្លាប់​​អ្នក​ជម្ងឺ​ផុយៗ​អត់​សាញ ហើយ​ពុំ​គួ​ស្នាម​​នៃ​ភាព​ឃោរឃៅ​នេះ​បាន​ជាប់​លាង​មិន​ជ្រះ​មក​ជា​មួយ​ប្រពន្ធ​នាយក​រដ្ឋមន្ត្រី​សោះ​។
នៅ​ចំពោះ​មុខ​ការ​ចោទ​ប្រកាន់​​ និង​ការ​​សង្ស័យ​យ៉ាង​មុត​មាំ​ពី​បណ្ដាជន​ខ្មែរ រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ ហ៊ុន សែន ប្រតិកម្ម តប​ត ដើម្បី​ការពារ​កិត្តិយស​​​ខ្លួន​ទាក់​ទង​​​សំណុំ​រឿង​ឃាតកម្ម​នេះ​ឡើយ ។ ដែល​ភាព​ស្ងាត់​ស្ងៀម​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​ទទួល​​ស្គាល់​​ការ​ពិត​មួយ ទាក់ទង​ការ​ស្លាប់​របស់​អ្នក​ស្រី​ពិលីកា។
គេ​កត់​សម្គាល់​ថា​រហូត​មក​ដល់​ពេល​នេះ​មាន តារា​ភាព​យន្ត​និង​តារា​ចម្រៀង​ជា​ច្រើន​ត្រូវ​បាន​បាញ់​សម្លាប់​ និង​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ពី​សំណាក់​​ភរិយា​​របស់​ពួក​មន្រ្តី​​ពាល​ក្នុង​រដ្ឋាភិ​បាល​ហ៊ុន សែន ។ ជា មួយ​គ្នា​នឹង​អ្នក​ស្រី ពីលីកា ដែរ​មាន​ដូច​ជា​កញ្ញា ទូច ស៊ុន និច រង​ការ​បាញ់​ឲ្យ​របួសធ្ងន់,កញ្ញា​ តាត ម៉ារីណា រ ង​ការ​ជះ​ទឹក​អាស៊ីត , ក៏​ដូច​ជា​កញ្ញា ពៅ បញ្ញាពេជ្រ….។
កញ្ញា តាត់ ម៉ារីណា ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​និយាយ​ឲ្យ​ដឹង​ថា ត្រូវ​បាន​ ស្វាយ ស៊ីថា ​អនុ​រដ្ឋ​លេខាធិការ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី ប្រើ​កាំ​ភ្លើង​ភ្ជង់​បង្ខំ​រួម​ស្នេហ៏។ ហើយ​បន្ទាប់​ពី​បែក​រឿង​ក៏​ត្រូវ​បាន​ភរិយា​របស់​ជន​នេះ​រួម​ជា​មួយ​អង្គ​រក្ស​ចាប់​ស្រោច​ទឹក​អាស៊ី​ យ៉ាង​​ឃោរឃៅ​បំផុត។អំពើ​ព្រៃផ្សៃ​នេះ ជន​ដៃ​ដល់​និង​អ្នក​ពាក់ព័ន្ធ​ពុំ​ត្រឹម​តែ​ពុំ​ទទួល​បាន​ការ​ផ្ដន្ទាទោស​ប៉ុណ្ណោះ​ទេ តែ ស្វាយ ​ស៊ីថា ត្រូវ​បាន​លើក​ទឹក​ចិត្ត​​ជា​មួយ​ការ ម្លើង​តួនា​ទី​​ពី​អនុរដ្ឋលេខាធិការ​ទៅ​ជា​រដ្ឋលេខាធិការ របស់​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​ទៀត​​ផង​។ ដែល​វា​ជា​ការ​ចំ​អក់​ឲ្យ​ដ៏​អាក្រក់​បំផុត​​សម្រាប់​ជន​រង​គ្រោះ។
ទាក់​ទង​ការ​ចោទ​អ្នក​ស្រី ប៊ុន រ៉ានី ភ​រិយា ហ៊ុន សែន ដែល​មាន​តួនាទី​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ថា នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អ្នក​ស្រី ពិសិដ្ឋ ពីលីកា នោះ​ពេល​នេះ លោក ​សម ​រង្ស៊ី​កំពុង​បញ្ចើច​​ឲ្យ​មាន​ការ​ប្ដឹង បើ​សិន​ជា​អ្នក​ស្រី ប៊ុន រ៉ានី ក៏​ដូច​ជា ហ៊ុន សែន មាន​ភាព​សឿង​បឿង​មែន ។ដែល​ការ​នេះ​មជ្ឈដ្ឋាន ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ក៏​ចង់​ឃើញ​ផង​ដែរ ពី​ការ​តតាំង​តាម​​ផ្លូវ​ច្បាប់​នៅ​តុលាការ​អន្តរជាតិ ដើម្បី​ជម្រះ​មន្ទិល ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា​តិច​លោ​យើង​គោរព​ឃាត​ក​​ ទេ​​ដឹង ​? ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។