Social Icons

Thursday, October 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាគម​ខ្មែរ​ក្រោម​គ្រោង​ផ្ញើ​​ញត្តិ​ទៅ​ស្ថាន​ទូត​យួន​ប្រឆាំង​ការ​រំលោភ​សិទ្ធិ



    
បើ​តាម​លោក យន្ត ថារ៉ូ ខ្លឹម​សារ​នៃ​ញត្តិ​នោះ ​គឺ​ជា​ការ​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្ភ ចំពោះ​គោល​ការណ៍​​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម ​ដែល​បាន​​តម្រូវ​ឲ្យ​វត្តអារាម​ចំនួន​១៤០​នៅ​លើ​ទឹក​ដី​ខ្មែរ​ក្រោម ដែល​បច្ចុ​ប្ប​ន្ន​គ្រប់គ្រង​ដោយ​យួន ត្រូវ​តែ​ប្រមូល​វត្ថុបុរាណ​និង​គម្ពី​ក្បួន​ខ្នាត​សម័យ​បុរាណ​ទាំង​អស់​យក​ទៅ​រក្សា​​ទុក​ក្នុង​សារ​មន្ទីរ​តាម​ខេត្ត​នី​មួយៗ ដើម្បី​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង ។ រួម​ទាំង​ការ​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ឈ្មោះ​​វត្ត​ពី​ខ្មែរ​ទៅ​យួន និង​មិន​ឲ្យ​កូន​ចៅ​ខ្មែរ​ក្រោម​រៀន​ភាសា​ខ្មែរ ។
សមាគម​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួក​គេ​គ្រោង​ដាក់​ញ្ញតិ​ទៅ​កាន់​ស្ថាន​ទូត​យួន​ប្រឆាំង​​ការ​រំលោភ​សិទ្ធិ​​​​របស់​អាជ្ញាធរ​យួន ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្ចាស់​ទឹក​ដី​ដើម​ដែល​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​។
លោក យន្ត ថារ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ថា ” តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​៧​តុលា​ស្អែក​នេះ សមាគម​ខ្មែរ​ក្រោម​ចំនួន​៨​ទៅ​៩​នឹង​ផ្ញើ​បញ្ញត្តិ​ដែល​ធ្វើ​រួម​គ្នា​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ” ។
ថែម​លើ​នេះ​​លោក យន្ត ថារ៉ូ ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​យួន​បាន​និង​កំពុង​ធ្វើ​ទុក​បុក​ម្និញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​គ្រប់​វិធី​កាន់​​តែ​ខ្លាំង​ទៅ​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​សូម្បី​តែ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ បើ​ប្រើ​ជា​ភាសា​យួន​គឺ​ក្រុម​ហ៊ុន អនុញ្ញាត​​ឲ្យ​ប្រើ​ មិន​បិទ​លេខ​ទេ​។ តែ​បើ​ប្រើ​ភាសា​ខ្មែរ​វិញ​បាន​​រយៈ​ពេល​​តែ​ពី​២​ទៅ​៣​ខែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​ទូរស័ព្ទ​ក៏​បិទ​​លេខ ហើយ​ត្រូវ​តែ​ផ្ដល់​​លុយ​ឲ្យ​ក្រុម​ហ៊ុន ដើម្បី​បើក​លេខ​ថ្មី ។
យោង​តាម​លោក យន្ត ថារ៉ូ ចំពោះ​ទង្វើ​ទាំង​នេះ សម្រាប់​​សមាគម​ខ្មែរ​ក្រោម​ទាំង​​អស់​យល់​ឃើញ​ថា ​គឺ​ជា​ការ​រើស​អើង ​និង​រំលោភបំពាន​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​ បំផុត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​យួន មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​​ម្ចាស់​ដែល​ជា​ម្ចាស់​ទឹក​ដី​ដើម ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។