Social Icons

Thursday, October 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការចរចា​រវាង​ម្ចាស់​រោងចក្រ M&V និង​សហជីព​ត្រូវ​បរាជ័យ

ព្រហស្បតិ៍ 06 តុលា 2011 12:30 PM    


ប្រភព​ពី​មន្រ្តី​សហជីព​បាន​ឲ្យ​ដឹង​ថា ជំនួប​ចរចា​រវាង​ម្ចាស់​រោងចក្រ M&V នៅ​ខេត្ត​កំពង់ឆ្នាំង និង​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បរាជ័យ​ ហើយ​ក្រុម​កម្មករគ្រោង​នឹង​ធ្វើ​កូដ​កម្ម​នៅ​រសៀល​នេះ។
ការ​ធ្វើកូដកម្មរបស់​ក្រុម​កម្មករ​នៅ​រសៀល​នេះ គឺ​​ក្នុង​បំណង​ឲ្យ​ថៅកែ​រោងចក្រ​នេះ​គោរព​លក្ខខណ្ឌ​ការងារ​៨ចំណុច​សម្រាប់​ប្រយោជន៍​កម្មករ និង​ក្រោយ​ពី​ថៅកែ​រោងចក្រ​បាន​បញ្ឈប់​មេដឹកនាំ​សហជីព​សេរីកម្មករ ព្រម​ទាំង​កម្មករ​ចំនួន​២០​នាក់​ទៀត ដោយ​សារ​តែ​ពួក​គេ​ចង់​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​ M&V។
គួរ​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ កម្មករ​រោងចក្រ M&V នៅ​ខេត្ត​កំពង់ឆ្មាំង​នេះ​ជាង​៣០០​នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ ដែល​ត្រូវ​បាន​អ្នក​ជំនាញ​សុខភាព​ការងារ​អះអាង​ថា ដោយ​សារ​តែ​រោងចក្រ​នេះ​រំលោភ​ទៅ​លើ​បទ​ដ្ឋាន​បច្ចេក​ទេស​កន្លែង​ការងារ ដែល​ធ្វើ​ឲ្យ​កម្មករ​ថប់​ដង្ហើម៕
 
 
 
 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។