ព្រហស្បតិ៍ 08 កញ្ញា 2011 9:09 AM | សិលាពល
ស្រ្តីជនជាតិខ្មែរ ដែលជាអ្នកបំរើតាមផ្ទះពីរនាក់ត្រូវបានគេឃើញស្លាប់នៅទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។ ជាការស្លាប់ដែលមាននៅក្នុងរបាយការណ៍ចុងក្រោយបង្អស់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ កាលពីខែមុន ដែលត្រូវបានគេសង្ស័យថា បណ្ដាលមកពីការចាប់បង្ខាំងនិងធ្វើទារុណកម្ម។
នាង សេង ដានិ អាយុ២២ឆ្នាំ ដែលបញ្ជូនពីភ្នាក់ងារ (CLS) ត្រូវបានគេប្រទះឃើញស្លាប់ នៅការិយាល័យ របស់ភ្នាក់ងារនេះ ឯទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៩ខែសីហា។ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ ឆាយ ហុត ដែលត្រូវបានបញ្ជូនពីទីភ្នាក់ងារPhilimore ត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃទី២៦ខែសីហាដែរ ។
ពលករចំណាកស្រុកកម្ពុជាងាយប្រឈមនឹងគ្រោះថ្នាក់ ដែលមានការទទួលខុសត្រូវតិចតួចពីបណ្ដាភ្នាក់ងារដែលបញ្ជូនពួកគេ ។ កាលពីខែមិនាស្រ្ដីម្នាក់ដែលគេគ្រោងបញ្ជូនឲ្យទៅធ្វើជាអ្នកបំរើតាមផ្ទះដោយក្រុមហ៊ុន P&T បានស្លាប់នៅមជ្ឈមណ្ឌលរបស់ក្រុមហ៊ុននេះ ឯខណ្ឌ សែនសុខជាយក្រុងភ្នំពេញ ខណៈដែលនាងព្យាយាមលោតចេញពីអគារដែលឃុំឃាំងនាង ។ ជាការឆ្លើយតបចំពោះកំហុសនេះ
ក្រសួងការងារបានសម្រេចឲ្យក្រុមហ៊ុន P&T រើមជ្ឈមណ្ឌលរបស់ខ្លួនទៅតាំងទីនៅ ខេត្តកំពុងឆ្នាំ ដែលនាំឲ្យមានការរិៈគន់ចំពោះចំណាត់ការដ៏ទន់ជ្រាយនេះ។លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី បានធ្វើការអំពាវនាវជាថ្មីម្ដងទៀតឲ្យមានការផ្អាក់បញ្ជូនស្រ្តីទៅបំរើការងារតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី រហូតដល់មានយន្តការ ការពារជាធរមានជាមុនសិន ៕




0 comments:
Post a Comment