Social Icons

Thursday, September 8, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រធាន​អង្គការ​មួយ​ត្រូវ​បាន​គំរាម​ចាប់​ដោយ​មេ​អង្គរក្ស​ហ៊ុន​សែន​បន្ទាប់​ពី​ធ្វើ​សន្និសីទ​កាសែត

ព្រហស្បតិ៍ 08 កញ្ញា 2011 10:24 AM | ន្នី

ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បាន​និយាយ​ថា នាយ​រង​កង​អង្គរក្ស​របស់​ហ៊ុន​សែន​ព្រមាន​ចាប់​ខ្លួន​​ បន្ទាប់​ពី​​ការ​ធ្វើ​សន្និសីទ​កាសែត​មួយ​ដោយ​អង្គការ​នេះ ស្ដី​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​រំលោភ​យក ដី​របស់​​ប្រជា​ពលរដ្ឋ​ដោយ​នាយ​រង​កង​អង្គរក្ស​រូប​នោះ​។
លោកស្រីម៉ម ស៊ីថា ក្នុងពេលធ្វើសន្និសីទកាសែត
លោកស្រី ម៉ម ស៊ីថា បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ នេះ​ថា លោក​ ណឹម ម៉េង នាយ​រង​កង​អង្គរក្ស ​ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​គាត់​និង​ជន​រងគ្រោះ​ដែល​ទទួល​រង​ការ​រំលោភ​យក​ដី​ពី​មន្ត្រី​រូប​នេះ ។
ការ​ព្រមាន​ចាប់​ខ្លួន​​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​៦​កញ្ញា​ដែល​លើក​ឡើង​ពី​ការ​ប្រើ​ប្រាស់​អំណាច​ឥទ្ធិពល​ដោយ​លោក ណឹម ម៉េង ក្នុង​សកម្មភាព រំលោភ​យក​ដី អ្នក​ស្រី​ សុខ នាងហ្គិច ដែល​ស្ថិត​នៅ​ភូមិ៤ សង្កាត់ អូរ​ត្រេះ ស្រុក ស្ទឹងហាវ ក្រុង ព្រះសីហនុ , ដោយ​រួម​មាន​ទាំង​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​ចំពោះ​ការ​អនុវត្ត​សាលក្រម​​ក្នុង​សំណុំរឿង​នេះ ផង​ដែរ ។
លោក​​ស្រី ម៉ម ស៊ីថា​បាន​ថ្លែង​ថា គាត់​ចង់​ឃើញ​មាន​ការ​គោរព​ច្បាប់​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជាជាង​ការ​ប្រើ​សាច់​ដុំ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ នៅ​ក្នុង​សម័យ​ដែល​គេ​ប្រើ​​ប្រាស​ច្បាប់​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។