Social Icons

Thursday, September 8, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​បឹងកក់​តវ៉ា​ចំពោះ​ការ​បន្ត​បូម​ខ្សាច់​លុប​ផ្ទះពលរដ្ឋ​ដោយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន

ព្រហស្បតិ៍ 08 កញ្ញា 2011 9:08 AM

តាម​តំណាង​ពលរដ្ឋ​អ្នក​បឹងកក់​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ព្ងៃទី​០៨ កញ្ញា​នេះ ក្រុម​អ្នក​ភូមិ​រាប់​សិប​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​សាជាថ្មី ដើម្បី​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​បន្ត​បូម​ខ្សាច់​លុប​ផ្ទះ​អ្នក​ភូមិ​៦​ស្ថិត​នៅ​ខាង​ជើង​វិហារ​អ៊ីស្លាម ដោយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។
ផ្ទះអ្នកភូមិបឹងកក់ដែលត្រូវជនលិចដោយភក់ខ្សាច់របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន (រូប៖ជុំ សុខសាន្ត)
លោក ហេង សុវណ្ណ អ្នក​ភូមិ​៦ នៃ​តំបន់​បឹងកក់ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​ក្រុម​ហ៊ុន​បូម​ខ្សាច់​ចាក់​ពន្លិច​បាន​និយាយ​ថា បើ​ទោះ​បីជា​អ្នក​ភូមិ​​ស្រែក​យំ​អង្វរ​​កុំ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួក​គាត់​ក៏​ដោយ ក៏​​ក្រុម​ហ៊ុន​នៅ​តែ​បញ្ជា​គ្រឿង​ចក្រ និង​ដាក់​ទុយោ​បូម​ខ្សាច់​ចាក់​ពន្លិច​​ផ្ទះ​អ្នក​ភូមិ​ចំនួន​​១៧​គ្រួសារ​ដដែល។
បើ​តាម​ក្រុម​អ្នក​ភូមិ ដី​ផ្ទះ​នៅ​ភូមិ​៦​ដែល​ក្រុម​ហ៊ុន​បាន​ចាក់​ដី​លុប​នោះ​មិន​ទាន់​បាន​ដោះ​ស្រាយ​ដោយ​អាជ្ញាធរ​ឡើយ។ ពោល​គឺ​ដី​នោះ​មិន​ទាន់​ត្រូវ​បាន​បែង​ចែក​ចេញ​ពី​ចំណែក​ដី ១២,៤៤​ហិកតា​ដែល​ត្រូវ​កាត់​ឲ្យ​ដោយ​នាយករដ្ឋមន្រ្តី​​កាល​ពី​ថ្ងៃទី​១១ សីហា នោះ​ទេ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។