ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកំពូលៗ សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងលោក ហ៊ុន សែន ផងដែរ ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈចាប់ តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១តទៅ ដោយរក្សាតែតួនាទីផ្នែកនយោបាយតែប៉ុណ្ណោះ។
នៅក្នុងព្រះរាជក្រឹត្យឡាយព្រះហស្តលេខា និងព្រះរាជលញ្ជករដោយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២០ ខែសីហា បានឲ្យដឹងថា ព្រះអង្គបានត្រាស់បង្គាប់ដាក់មន្ត្រីរដ្ឋបាលជាន់ចំនួន ១១រូប ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ ដោយរក្សាមុខតំណែងនយោបាយនៅដដែលរហូតមានការសម្រេចជាថ្មីរាជ រដ្ឋាភិបាល។
មន្ត្រីរាជការថ្នាក់ខ្ពស់ចំនួន ១១រូប ដែលត្រូវបានត្រាស់បង្គាប់ឲ្យចូលនិវត្តន៍ក្នុងរាជក្រឹត្យនោះ រួមមានលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីគ្រប់គ្រងរដ្ឋបាល លោក ស ខេង មន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ, លោក សុខ អាន, លោក សាយ ឈុំ, លោក ប៊ិន ឈិន, លោក ញឹម វណ្ណដា, លោក វ៉ា គឹមហុង, លោក អៀង មូលី, លោក មិន ឃិន, លោកជំទាវ សោម គឹមសួគ៌ និងលោក អង្គវង្ស វឌ្ឍនា សុទ្ធជាមន្ត្រីគ្រប់គ្រងរដ្ឋបាល។

0 comments:
Post a Comment