Social Icons

Monday, September 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ព្រះរាជក្រឹត្យ​បង្គាប់​ឲ្យ​ អាហ៊ុន សែន និងអា​មន្រ្តី​១០​រូប​ទៀតល្មម​ចូល​និវត្តន៍ទៅ

ដោយ​ ខ្មែរ ស្នេហាជាតិ
ច័ន្ទ 05 កញ្ញា 2011 9:27 AM

ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្គាប់​ឲ្យ​មន្រ្តី​ថ្នាក់​កំពូលៗ​ចំនួន​១១​រូប​នៅ​ក្រសួង​មហាផ្ទៃ និង​គណៈរដ្ឋមន្រ្តី ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​តាំង​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ប៉ុន្តែ​រក្សា​តួនាទី​នយោបាយ​នៅ​ដដែល។
លោក ហ៊ុន សែន, លោក សុខ អាន និងលោក វ៉ា គឹមហុង សុទ្ធសឹងតែត្រូវបាន ព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍
ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១១ បាន​បង្គាប់​ឲ្យ​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​ចំនួន​១១​រូប ដែល​រួម​មាន​លោក ហ៊ុន សែន មន្រ្តី​គ្រប់គ្រង​រដ្ឋបាល, លោក ស ខេង មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ, លោក សុខ អាន, លោក សាយ ឈុំ, លោក ប៊ិន ឈិន, លោក ញឹម វណ្ណដា, លោក វ៉ា គឹមហុង, លោក អៀង មូលី, លោក មិន ឃិន, លោកជំទាវ សោម គឹម សួគ៌ និង​លោក អង្គវង្ស វឌ្ឍានា ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ដោយ​រក្សា​មុខ​តំណែង​នយោបាយ​ឲ្យ​នៅ​ដដែល រហូត​មាន​ការ​សម្រេច​ជា​ថ្មី​ពី​រាជ​រដ្ឋាភិបាល។
តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល បាន​កំណត់​ឲ្យ​មន្រ្តី​រាជការ​ទាំង​ពីរ​ភេទ ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ និង​កម្មករ​អាយុ​៥០​ឆ្នាំ។ ដោយ​មាត្រា​ទី​៥៤​បាន​ចែង​ថា អ្នករាជការ​ទាំង​ពីរ​ភេទ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ។
លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ធ្វើ​ការ​ពន្យល់​ថា គ្រប់​មន្ត្រី​មុខងារ​សាធារណៈ ត្រូវ​តែ​
ចូល​និវត្តន៍ ហើយ​ឈប់​ពី​តំណែង​នៅ​ពេល​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ប៉ុន្តែ​អ្នក​នយោបាយ​គឺ​មិន​មាន​ប៉ះពាល់​នោះ​ទេ គេ​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។